Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 24:6 - អាល់គីតាប

6 ស្តេច​ក៏​ហៅ​មូស្ទី​យេហូ‌យ៉ាដា​មក ហើយ​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម​ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​ម៉ូសា​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​យក​មក​ជូន​សម្រាប់​ជំរំ​នៃ​សន្ធិ‌សញ្ញា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ ស្ដេច​ហៅ​សម្ដេច​សង្ឃ​យេហូ‌យ៉ា‌ដា​មក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​បង្ខំ​ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់ ទុក​សម្រាប់​ត្រសាល​នៃ​សេចក្ដី​សញ្ញា​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌រាជា​ក៏​ត្រាស់​ហៅ​លោក​មហា​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម‌ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់ព្រះ‌អម្ចាស់ បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​សម្រាប់​ពន្លា​នៃ​សន្ធិ‌សញ្ញា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ស្តេច​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សំដេច​សង្ឃ​មក​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​លោក​មិន​បង្ខំ​ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​បង្គាប់ ទុក​សំរាប់​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​ដូច្នេះ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 24:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​ជម្រាប​ទត​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង ច្រើន​ជាង​នេះ ហើយ​ឲ្យ​ស្តេច​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង។ ប៉ុន្តែ ហេតុ​អ្វី​ស្តេច​ពេញ​ចិត្ត​ប្រព្រឹត្ត​អំពើ​នេះ?»។


គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជា‌ជន​យក​ពន្ធដារ​មក​ជូនអុលឡោះ‌តាអាឡា ដូច​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​វាល​រហោ‌ស្ថាន។


ចូរ​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា និង​ថែ​រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ជំរំ‌សក្ការៈ ពួក​គេ​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ ហើយ​បោះ​ជំរំ​នៅ​ជុំវិញ​ជំរំ‌សក្ការៈ​នោះ។


ចូរ​នាំ​បង​ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុល‌សម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ​នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្នក​ធ្វើ​ការ​ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា។


នៅ​វាល​រហោ‌ស្ថាន បុព្វ‌បុរស​របស់​យើង​មាន​ជំរំ‌សក្ការៈ​របស់​អុលឡោះ សង់​ឡើង ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​ម៉ូសា គឺ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម