Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:2 - អាល់គីតាប

2 ចូរ​នាំ​បង​ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុល‌សម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ​នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្នក​ធ្វើ​ការ​ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ត្រូវ​នាំ​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក គឺ​កុល‌សម្ព័ន្ធ​របស់​ឪពុក​អ្នក​មក​ជា‌មួយ​អ្នក​ផង ដើម្បី​ឲ្យ​គេ​បាន​ចូល​រួម​ជា‌មួយ​អ្នក ហើយ​ជួយ​ការ‌ងារ​អ្នក នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្ន​ក​បម្រើ​នៅ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​នាំ​បងប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុល‌សម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ នៅ​ពេល​អ្នក និង​កូន​ចៅ​របស់​អ្នក​ធ្វើ​ការ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពួក​លេវី​ជា​បង​ប្អូន​ឯង គឺ​ជា​ពូជ​អំបូរ​នៃ​ឰយុកោ​ឯង នោះ​ត្រូវ​នាំ​មក​ជិត​ជា​មួយ​នឹង​ឯង ឲ្យ​បាន​ភ្ជាប់​ពួក​ជា​មួយ​គ្នា ហើយ​ជួយ​ការ‌ងារ​ផង តែ​ឯង ហើយ​នឹង​កូន​ចៅ​ឯង ត្រូវ​នៅ​ចំពោះ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​វិញ

សូមមើលជំពូក ចម្លង




ជន‌គណនា 18:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។


ពួក​គេ​បំពេញ​មុខ‌ងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​អុលឡោះ។ ក្រុម​អ៊ីមុាំ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។


ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខ‌ងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ម៉ាស្ជិទ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជា‌ជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​ផ្សេងៗ។


រីឯ​ក្រុម​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ជូន​ខ្លាញ់ និង​ឈាម -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ កុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ​ដែល​បោះ​ជំរំ​នៅ​ជុំវិញ​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រ‌អែល​មិន​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារកិច្ច​បម្រើ​ការ​ងារ នៅ​ក្នុង​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា»។


ទុក​ជា​ទី​រំលឹក​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ថា​ក្រៅ​ពី​ពូជ‌ពង្ស​របស់​ហារូន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​បាន​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក តាម​រយៈ​ម៉ូសា។


ម៉ូសា​បាន​ដាក់​ដំបង​ទាំង​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា។


ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារកិច្ច​ថែ​រក្សា​ជំរំ​នៃសន្ធិ‌សញ្ញា និង​បម្រើ​ការ​ទាំង​អស់ ក្នុង​ជំរំ។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖


នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រគល់​ទៅ​ឲ្យ​ហារូន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ​ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រ‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី​សក្ការៈ​ឡើយ»។


បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ​ងារ​របស់​ខ្លួន​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ហារូន និង​កូន​ចៅ​របស់​គាត់។ គេ​បាន​អនុវត្ត​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ស្តី​អំពី​ពួក​លេវី។


អ្វីៗ​ទាំង​អស់​រៀប​រយ​ដូច្នេះ​ហើយ ក្រុម​អ៊ីមុាំ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បម្រើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ជំរំ‌សក្ការៈ​នោះ​ជា​ប្រក្រតី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម