Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:53 - អាល់គីតាប

53 មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ​ដែល​បោះ​ជំរំ​នៅ​ជុំវិញ​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រ‌អែល​មិន​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារកិច្ច​បម្រើ​ការ​ងារ នៅ​ក្នុង​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 តែ​ឯ​ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​នោះ

សូមមើលជំពូក ចម្លង




ជន‌គណនា 1:53
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ត្រូវ​មើល​ថែ​រក្សា​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ទី‌សក្ការៈ ហើយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ‌តាអាឡា ក្រោម​បញ្ជា​កូន​ចៅ​ណាពី​ហារូន ដែល​ជា​បង​ប្អូន​របស់​ពួក​គេ។


រីឯ​ពួក​យើង​វិញ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ទ្រង់​ឡើយ។ ពួក​អ៊ីមុាំ​ដែល​បំពេញ​មុខ‌ងារ​បម្រើអុលឡោះ‌តាអាឡា សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ណាពី​ហារូន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ។


ពួក​ធ្វើ​គូរបាន​ដុត និង​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​វិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ស្ដី​អំពី​ពួក​ណាពី​ថា៖ «យើង​នឹង​ឲ្យ​ពួក​គេ​បរិភោគ​ផ្លែ​ស្លែង និង​ឲ្យ​ពួក​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល ដ្បិត​អំពើ​ទុច្ចរិត​បាន​រាល‌ដាល​ពាស‌ពេញ ស្រុក​ទាំង​មូល ព្រោះ​តែ​ពួក​ណាពី នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ឯង»។


គឺ​ពួក​ណាពី​នាំ​គ្នា​ថ្លែង​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​អុលឡោះ ក្រុម​អ៊ីមុាំ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។


បន្ទាប់​មក​ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ព្រម​ទាំង​លោក​អេឡា‌សារ និង​លោក​អ៊ីថាម៉ារ​ជា​កូន​របស់​ហារូន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀក​បំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយអុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​អស់ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយ​សារ​ភ្លើង​របស់អុលឡោះ‌តាអាឡា​ចុះ។


ចូរ​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា និង​ថែ​រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ជំរំ‌សក្ការៈ ពួក​គេ​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ ហើយ​បោះ​ជំរំ​នៅ​ជុំវិញ​ជំរំ‌សក្ការៈ​នោះ។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ខឹង​ហើយ គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ដែរ»។


អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រ‌អែល អុលឡោះ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ទ្រង់ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ទ្រង់ នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​ឈ្មោះ​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?


ម៉ូសា​បាន​ដាក់​ដំបង​ទាំង​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា។


បន្ទាប់​មក ជំរំ​ជួប​អុលឡោះ‌តាអាឡា​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្តាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់​លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។


អំបូរ​គើសូន បោះ​ជំរំ​នៅ​ខាង​ក្រោយ​ជំរំ‌សក្ការៈ​គឺ​នៅ​ទិស​ខាង​លិច។


អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ជំរំ‌សក្ការៈ។


មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​ម៉្រារី គឺ​លោក​ស៊ូរីអែល ជា​កូន​របស់​លោក​អប៊ីហែល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ជំរំ‌សក្ការៈ។


ម៉ូសា ព្រម​ទាំង​ហារូន និង​កូន​ចៅ​របស់​គាត់​បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ជំរំ‌សក្ការៈ និង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ​ក្នុង​ទី​សក្ការៈ តាង​ឈ្មោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​អ្នក​ឯ​ទៀតៗ ចូល​មក​ជិត​ទី​សក្ការៈ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


រីឯ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រ‌អែល ត្រូវ​យក​មួយ​ភាគ​ហាសិប ពី​ចំនួន​មនុស្ស មួយ​ភាគ​ហាសិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារកិច្ច​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា»។


ក្នុង​ចំនួន​ពាក់​កណ្តាល​នៃ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​នេះ ម៉ូសា​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល​ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ​កិច្ច​បម្រើ​ការ​ងារ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បង្គាប់​មក​គាត់។


យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រគល់​ទៅ​ឲ្យ​ហារូន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ​ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រ‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី​សក្ការៈ​ឡើយ»។


ចូរ​ប្រកាស​បន្ទូល​របស់​អុលឡោះ ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ដ​អត់‌ធ្មត់​គ្រប់​ជំពូក


អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស ពី​ព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ទ្រង់។ ទ្រង់​បាន​ប្រហារ​មនុស្ស​ចិត​សិប​នាក់ ក្នុង​ចំណោម​ពួក​គេ។ ប្រជា‌ជន​នាំ​គ្នា​កាន់​ទុក្ខ​ដោយអុលឡោះ‌តាអាឡា​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម