Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 15 - អាល់គីតាប


មនុស្ស​ដែល​អុលឡោះ​ពេញ​ចិត្ត
ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ជំរំ‌សក្ការៈ របស់​ទ្រង់​បាន? តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ របស់​ទ្រង់​បាន?

2 គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​និយាយ​តែ​សេចក្ដី​ពិត​ដែល​មាន​នៅ ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។

3 គេ​មិន​និយាយ​មួល​បង្កាច់ មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត​ភក្ដិ​របស់​ខ្លួន ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។

4 គេ​មិន​រាប់​រក​អស់​អ្នក​ដែល​អុលឡោះ មិន​ពេញ​ចិត្ត​នោះ​ឡើយ តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​អុលឡោះ‌តាអាឡា។ បើ​គេ​សន្យា​អ្វី​មួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សំដី​របស់​ខ្លួន​ជា‌និច្ច។

5 គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ អ្នក​នោះ​នឹង​បាន​សុខ​ជា‌និច្ច។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម