ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា អុលឡោះតាអាឡាបានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រអែល ពួកគេភ័យខ្លាចជាខ្លាំង។
និក្ខមនំ 14:25 - អាល់គីតាប អុលឡោះធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រអែលទៅ ដ្បិតអុលឡោះតាអាឡារួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យរទេះចម្បាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធ្វើឲ្យរបូតកង់ពីរទេះគេចេញ ឲ្យគេបរដោយពិបាក បានជាពួកសាសន៍អេស៊ីព្ទនិយាយថា ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ។ |
ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា អុលឡោះតាអាឡាបានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រអែល ពួកគេភ័យខ្លាចជាខ្លាំង។
ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា អុលឡោះតាអាឡាជាម្ចាស់ដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារអុលឡោះជាម្ចាស់នៃយើងបានជួយ។
ទ្រង់បានញែកទឹកសមុទ្រចេញពីគ្នា នៅចំពោះមុខបុព្វបុរសរបស់យើង ពួកគេដើរកាត់បាតសមុទ្រ ប៉ុន្តែ ទ្រង់បានទម្លាក់អស់អ្នកដែល ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
ចំណែកឯមនុស្សអាក្រក់វិញ ភ្នែករបស់ពួកគេនឹងងងឹតទៅៗ ពួកគេរកទីពឹងពុំបានឡើយ ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។
គឺទ្រង់បញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ទ្រង់កាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចំបាំងចោលអស់។
ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
ឱអុលឡោះជាម្ចាស់នៃយ៉ាកកូបអើយ ពេលទ្រង់ស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។
នៅពេលដែលយើងសំដែងសិរីរុងរឿង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។
យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះយើងនឹងទទួលសិរីរុងរឿង ដោយវាយកំទេចស្តេចហ្វៀរ៉អ៊ូន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។ ជនជាតិអ៊ីស្រអែលក៏នាំគ្នាធ្វើតាមបន្ទូលរបស់ទ្រង់។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
យើងបានប្រើអ្នកសម្រាប់កំទេចសេះ និងទាហានដែលជិះនៅលើវា យើងបានប្រើអ្នក សម្រាប់កំទេច រទេះចំបាំង និងអ្នកបរវា។
ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកំទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចំបាំង មានសំរែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
ខ្ញុំឃើញអុលឡោះជាអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ទ្រង់មានបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា ទ្រង់នឹងប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចទ្រង់បានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។
កុំភ័យខ្លាចពួកគេឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាផ្ទាល់ នឹងច្បាំងដើម្បីអ្នករាល់គ្នា”»។
ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ដែលជាថ្មដារបស់យើងបានឡើយ។
តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺអុលឡោះតាអាឡាធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតអុលឡោះតាអាឡាបានច្បាំងរួមជាមួយជនជាតិអ៊ីស្រអែល។
អុលឡោះតាអាឡាបានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចំបាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចំបាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។