Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 14:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះអង្គ​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក បាន​ជា​ពួក​សាសន៍​អេស៊ីព្ទ​និយាយ​ថា ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រាអែល​នេះ​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អុលឡោះ​ធ្វើ​ឲ្យ​រទេះ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ ដ្បិតអុលឡោះ‌តាអាឡា​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។

សូមមើលជំពូក ចម្លង




និក្ខមនំ 14:25
26 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា។


កាល​ខ្ញុំ​បាន​ត្រួត​ពិនិត្យ​មើលរួច​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង ហើយ​ពោល​ទៅកាន់​ពួក​អភិជន និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ប្រជា‌ជន​ឯ​ទៀត​ៗ​ថា៖ «កុំ​ខ្លាចពួក‌គេ​ឡើយ ចូរ​នឹកចាំ​ពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ហើយ​ត្រូវ​ប្រយុទ្ធ​ការពារ​ពួក​បង‌ប្អូន កូន​ប្រុស កូន​ស្រី ប្រពន្ធ និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។


កាល​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮដំណឹង​នេះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ចំពោះ​ភ្នែករបស់​ខ្លួន ដ្បិត​គេ​យល់​ឃើញ​ថា កិច្ច​ការ​នេះ​កើត​ឡើង​ដោយ​សារ​ជំនួយ​របស់​ព្រះ​នៃ​យើង។


ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។


ប៉ុន្តែ ភ្នែក​របស់​ពួក​មនុស្ស​អាក្រក់​វិញ នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ»។


គេ​នឹង​រត់​ចេញ​ពី​គ្រឿង​ដែក ហើយ​ធ្នូ​លង្ហិន​នឹង​បាញ់​ទម្លុះ​ខ្លួន។


ព្រះ​បោះ​ទៅ​លើ​គេ​ឥត​ប្រណី គេ​ចង់​រត់​គេច​ចេញ​ឲ្យ​រួច ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!


ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។


ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។


ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះ‌អង្គ​បន្ទោស នោះ​ទាំង​អ្នក​ជិះ ទាំង​សេះ​ក៏​ស្រឡាំង​កាំងទៅ។


ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។


ពេល​នោះ សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា នៅ​ពេល​យើង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច»។


យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​ដេញ​តាម​‌គេ តែ​យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ‌សារ​បំបាក់​ផារ៉ោន និង​កង​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស្ដេច នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ គេ​ក៏​ធ្វើ​ដូច្នោះ។


ព្រះ‌យេហូវ៉ា​ជា​អ្នក​ចម្បាំង ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​យាង​ចុះ​មក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​លើ​ទី​ទួល​នៃ​ភ្នំ​នោះ ប្រៀប​ដូច​ជា​សិង្ហ និង​កូន​វា ដែល​គ្រហឹម​ពី​លើ​រំពា ទោះ​បើ​គេ​ហៅ​ពួក​គង្វាល​ជា​ច្រើន​មក​បង្ក្រាប​វា​ក៏​ដោយ តែ​វា​មិន​ភ័យ​ខ្លាច ដោយ​ឮ​សំឡេង​គេ ឬ​ក្រាប​ចុះ ដោយ​ព្រោះ​សូរ​យុក‌យាក់​របស់​គេ​ឡើយ។


យើង​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចម្បាំង និង​អ្នក​បរ ដោយ‌សារ​អ្នក។


យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង


ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។


ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ឈរ​ក្បែរ អាសនា ហើយ​ព្រះ‌អង្គមាន​ព្រះ​បន្ទូល​ថា៖ «ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើក រហូត​ដល់​ជើង​សសរ ហើយ​បំបែក​នៅ​លើ​ក្បាល​របស់​មនុស្ស​ទាំង​អស់ រួច​អស់​អ្នក​ដែល​សល់ យើង​នឹង​ប្រហារ​ដោយ​ដាវ គ្មាន​អ្នក​ណា​ម្នាក់​អាច​រត់​ចេញ គ្មាន​អ្នក​ណា​ម្នាក់​អាច​គេច​ផុត​បាន​ឡើយ។


ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​យាង​នាំ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌អង្គ​បាន​ច្បាំង​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា


មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក"»។


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​ទេ សូម្បី​តែ​ខ្មាំង‌សត្រូវ​របស់​យើង ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ។


ទោះ​ពី​មុន​មក ឬ​ក្រោយ​មក​ទៀត មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ ដែល​ព្រះ‌យេហូវ៉ា​ស្តាប់​តាម​សំឡេងរបស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​ស៊ីសេ‌រ៉ា និង​រទេះ​ទាំង​ប៉ុន្មាន​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក។ ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​របស់​លោក ហើយ​រត់​គេច​ខ្លួន​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម