ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
ទំនុកតម្កើង 90:13 - អាល់គីតាប អុលឡោះតាអាឡាអើយ សូមមកវិញ តើទ្រង់នៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ? សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមយាងមកវិញ តើព្រះអង្គនៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង |
ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
ដ្បិតទ្រង់រកយុត្តិធម៌ឲ្យ ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់អាណិតអាសូរអ្នកបម្រើ របស់ទ្រង់។
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ទ្រង់បានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងទ្រង់ នៅក្នុងផ្នូរខ្មោចបានឡើយ។
ឱអុលឡោះអើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលទ្រង់ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ នាមទ្រង់ដល់កាលណាទៀត?
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមមកវិញ! សូមមើលពីសូរ៉កាមក! សូមមកជួយចម្ការទំពាំងបាយជូរនេះផង!
សូមការពារចម្ការទំពាំងបាយជូរ ដែលទ្រង់បានដាំ ដោយទ្រង់ផ្ទាល់ គឺបុត្រាដែលទ្រង់បានពង្រឹងឲ្យមាំមួនឡើង!
អុលឡោះតាអាឡាអើយ តើទ្រង់ធ្វើព្រងើយ កន្តើយដល់កាលណាទៀត តើកំហឹងរបស់ទ្រង់ នៅតែឆាបឆេះដល់ពេលណាទៀត?
សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។
អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។
ប៉ុន្តែ ក្រោយយើងដកពួកគេចេញពីទឹកដីនោះហើយ យើងនឹងអាណិតមេត្តាពួកគេសាជាថ្មី យើងនាំពួកគេវិលត្រឡប់ទៅកាន់ទឹកដីជាចំណែកមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ពេលគេដាក់ហិបចុះ លោកនិយាយថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមមកនៅជាមួយជនជាតិអ៊ីស្រអែលដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។
អុលឡោះតាអាឡារកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។