ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
ទំនុកតម្កើង 84:9 - អាល់គីតាប ឱអុលឡោះអើយ ទ្រង់ជាខែលការពារយើងខ្ញុំ សូមទ្រង់ប្រណីសន្ដោសមើលមកស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង!។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមចាប់អារម្មណ៍នឹងខែលរបស់យើងខ្ញុំផង សូមទតមើលមុខអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទតមើល សូមទតចំមុខអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គជាខែលការពារយើងខ្ញុំ សូមទ្រង់ព្រះសន្ដោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមក សូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ |
ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
នេះជាពាក្យបណ្តាំចុងក្រោយបង្អស់ របស់ស្តេចទត។ នេះជាបន្ទូលរបស់អុលឡោះ ថ្លែងដោយស្តេចទត ជាកូនរបស់លោកអ៊ីសាយ ជាមនុស្សដែលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតលើកតម្កើង ជាស្តេចដែលអុលឡោះជាម្ចាស់របស់ណាពីយ៉ាកកូប បានតែងតាំង ជាស្តេចដែល ប្រជាជនអ៊ីស្រអែលតែងតែច្រៀងសរសើរ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបោះបង់ចោលស្តេចដែលទ្រង់បាន ចាក់ប្រេងតែងតាំងនេះឡើយ សូមនឹកដល់ភក្តីភាពរបស់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់!»។
នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយអំណាចកើតពី ពូជពង្សរបស់ទត យើងនឹងរៀបចំឲ្យមានស្ដេច មួយនាក់ស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងតែងតាំង។
ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ខ្ញុំ សូមយកចិត្តទុកដាក់នឹង សំរែករបស់ខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ ខ្ញុំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
ក៏ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាខែលការពារខ្ញុំ ទ្រង់ផ្តល់សិរីរុងរឿងឲ្យខ្ញុំ និងប្រោសឲ្យខ្ញុំងើបមុខឡើងវិញបាន។
ឱអុលឡោះតាអាឡាជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនខ្ញុំ ភ្លេចអំពីជ័យជំនះរបស់ទ្រង់ តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារអំណាចរបស់ទ្រង់!។
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
គឺយើងរកបានទតជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតែងតាំងគាត់ ដោយប្រេងដ៏វិសុទ្ធរបស់យើង
ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ដ្បិតទ្រង់បានធ្វើការអស្ចារ្យ ទ្រង់យកជ័យជំនះដោយកម្លាំង និងអំណាចដ៏វិសុទ្ធរបស់ទ្រង់។
ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះ ដែលទ្រង់បានតែងតាំងទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ដ្រអ៊ីស្រអែលសមគំនិតផង។
អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលអុលឡោះតាអាឡាសង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។
កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ សាំយូអែលក្រឡេកឃើញអេលាបក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលអុលឡោះតាអាឡាបានជ្រើសរើស»។
អស់អ្នកដែលប្រឆាំងនឹងអុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។