Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:6 - អាល់គីតាប

6 កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប​ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​គេ​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា៖ «នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង ឲ្យ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​បាន​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យេរ៉ូ‌បោម​រិះ‌គិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណា‌ចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​រាជ‌វង្ស​ស្តេច​ទត​មិន​ខាន។


កូន​របស់​លោក​បេន-‌អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ នាង​ថាផាត ជា​បុត្រី​ស្តេច​ស៊ូឡៃ‌ម៉ាន។


លោក​អ៊ីសាយ​ជា​ឪពុក​របស់​លោក​អេលាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​យូដា គឺ​លោក​អេលី‌ហ៊ូវ ជា​បង​របស់​ស្តេច​ទត។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​មាន​លោក​អូម‌រី ជា​កូន​របស់​លោក​មីកែល។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជ្រើស​រើស​ខ្ញុំ ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​រហូត​ត​ទៅ។ ទ្រង់​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុល‌សម្ព័ន្ធ​យូដា ទ្រង់​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ទ្រង់​ពេញ​ចិត្ត​លើក​ខ្ញុំ​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


ស្តេច​រេហូ‌បោម​បាន​រៀប​ការ​ជា​មួយ​នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្តេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​អប៊ី‌ហែល​ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។


ឱ​អុលឡោះ​អើយ ទ្រង់​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ប្រណី‌សន្ដោស​មើល​មក​ស្តេច ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង!។


បន្ទាប់​មក លោក​គេឌាន​សួរ​ទៅ​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្តេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន​ភាគ​ដូច​អ្នក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្តេច»។


កូន​ប្រុស​ច្បង​ទាំង​បី​របស់​គាត់ គឺ​អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ស្តេច​សូល


ទត​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ​រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម