ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 43:2 - អាល់គីតាប

អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ការពារ​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ការ​សង្កត់‌សង្កិន របស់​ខ្មាំង​សត្រូវ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ការពារ​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ប្រទាន​កំឡាំង​ដល់​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​នៃ​ពួក​ខ្មាំង​សត្រូវ​ដូច្នេះ

សូមមើលជំពូក



ទំនុកតម្កើង 43:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​សង្គ្រោះ​ដោយ​អំណាច​របស់​ទ្រង់ នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម ទ្រង់​ការពារ​ខ្ញុំ។


អុលឡោះ‌តាអាឡា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ដោយ​បទ​ចំរៀង!។


សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រួច​ពី​អន្ទាក់ ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ ដ្បិត​ទ្រង់​ការពារ​ខ្ញុំ។


ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។


ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។


ក៏​ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ​បង់​ចោល យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ ទ្រង់​មិន​ទៅ​ជា​មួយ​កង‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ទេ។


សូម​កុំ​លះ‌បង់​ខ្ញុំ នៅ​គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ នៅ​គ្រា​ដែល​កម្លាំង​ខ្ញុំ​ចុះ​អោន​ថយ​នេះ​ឡើយ!


តើ​អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​យើង​រហូត​ឬ? តើ​ទ្រង់​មិន​ពេញ​ចិត្ត នឹង​យើង​ទៀត​ទេ​ឬ?


ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។


ដ្បិត​អុលឡោះ‌តាអាឡា​មិន​បោះ​បង់​ប្រជា‌រាស្ត្រ របស់​ទ្រង់​ឡើយ ទ្រង់​មិន​ចោល​ប្រជា‌ជន​របស់​ទ្រង់​ផ្ទាល់ ជា​ដាច់​ខាត។


អុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​សូម​ច្រៀង​ជូន​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​របស់​ខ្ញុំ ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់។ ទ្រង់​ជា​ម្ចាស់​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់។


រីឯ​អ្នក​ជឿ​សង្ឃឹម​លើអុលឡោះ‌តាអាឡា តែងតែ​មាន​កម្លាំង​ថ្មី​ជា‌និច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។


គេ​នឹង​ពោល​ថា មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​តែ​មួយ​ទេ ដែល​មាន ចិត្ត​ស្មោះ‌ស្ម័គ្រ និង​មាន​អំណាច។ រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ទ្រង់ នឹង​មក​រក​ទ្រង់​ទាំង​អាម៉ាស់។


យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​អ៊ីសា​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។