ទំនុកតម្កើង 43:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះជាម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ដ្បិតព្រះអង្គជាព្រះនៃបន្ទាយរបស់ទូលបង្គំ។ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាទូលបង្គំត្រូវដើរចុះឡើងទាំងកាន់ទុក្ខ ដោយសារតែការសង្កត់សង្កិនរបស់សត្រូវដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតព្រះអង្គជាព្រះដែលទូលបង្គំពឹងជ្រក ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែការសង្កត់សង្កិន របស់ខ្មាំងសត្រូវដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដ្បិតទ្រង់ជាព្រះដ៏ប្រទានកំឡាំងដល់ទូលបង្គំ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ សូមមើលជំពូកអាល់គីតាប2 អុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ការពារខ្ញុំ ហេតុអ្វីបានជាទ្រង់បោះបង់ចោលខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? សូមមើលជំពូក |
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។