នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ! ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។
បន្តិចទៀត លែងមានមនុស្សអាក្រក់ទៀតឡើយ ទោះបីជាអ្នកខំរកមើលនៅកន្លែងគេក៏ដោយ ក៏គេមិននៅដែរ។
នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។
ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
លោកយេហ៊ូវប្រាប់លោកប៊ីឌការជាអ្នកជំនួយការរបស់គាត់ថា៖ «ចូរលើកសពនេះ បោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្តេចអហាប់ ជាបិតារបស់ស្តេចយ៉ូរ៉ាម អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
មនុស្សអាក្រក់មានជ័យជំនះតែមួយស្របក់ទេ ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
ពួកគេបានថ្កើងឡើងតែមួយភ្លែត រួចហើយវិនាសបាត់ទៅ ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង ហើយស្លោកអស់ទៅ និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។
ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។
យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។
ហេតុនេះអុលឡោះនឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន ទ្រង់នឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន ហើយទ្រង់នឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចំរុងចំរើន។
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។