Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 49:10 - អាល់គីតាប

10 យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ជាការពិត គេ​ឃើញថា​មនុស្ស​មានប្រាជ្ញា​ស្លាប់​; មនុស្សល្ងង់ និង​មនុស្ស​ខ្លៅ​ក៏​វិនាស​ដូចគ្នា ព្រមទាំង​ទុក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​អ្នកដទៃ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ៙ ដ្បិត​គេ​ឃើញ​ហើយ​ថា សូម្បីតែ​អ្នក​ប្រាជ្ញ​ក៏​ស្លាប់​ដែរ មនុស្ស​ល្ងង់ និង​មនុស្ស​ខ្លៅ​វិនាស​ទៅ​ដូច​គ្នា ហើយ​ទុក​ចោល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ឲ្យ​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរ ហើយ​មនុស្ស​ខ្លៅ​ល្ងង់ នឹង​មនុស្ស​កំរោល គេ​វិនាស ទៅ​ដូច​គ្នា ព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 49:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​អំណាច​របស់​ទ្រង់ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេ រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។


ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។


ដ្បិត​ពេល​ស្លាប់​ទៅ គេ​ពុំ​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ទេ គឺ​គេ​មិន​អាច​យក​ទ្រព្យ‌សម្បត្តិ ចុះ​ទៅ​ក្នុង​រណ្ដៅ​ជា​មួយ​ឡើយ។


នោះ​ខ្ញុំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ មិន​យល់​អ្វី​ទាំង​អស់ ហើយ​ខ្ញុំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន នៅ​ចំពោះ​ទ្រង់​ដែរ។


អុលឡោះ‌តាអាឡា​អើយ តើ​ស្នា‌ដៃ​ដែល​ទ្រង់​ធ្លាប់​សំដែង ដោយ​ចិត្ត​មេត្តា‌ករុណា កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា? តើ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​យ៉ាង ស្មោះ‌ស្ម័គ្រ​ចំពោះ​ស្តេច​ទត​នៅ​ឯ​ណា?។


មនុស្ស​ល្ងី‌ល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន! មនុស្ស​ឆោត​ល្ងង់​អើយ តើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះ‌គិត?


នៅ​ថ្ងៃ​អុលឡោះ‌តាអាឡា​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។


អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង តែងតែ​ចូល​ចិត្ត​ទទួល​ការ​ទូន្មាន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​រិះ‌គន់ ជា​មនុស្ស​ល្ងី‌ល្ងើ។


សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។


មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។


ដ្បិត​អុលឡោះ​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​បំណង​ទ្រង់។ រីឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​អុលឡោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ


អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌ ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។ នៅ​ពេល​ពាក់​កណ្ដាល​អាយុ ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ ហើយ​នៅ​ទី​បញ្ចប់ គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ​យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។


មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​អុលឡោះ​វិនិច្ឆ័យ​ទោស​យ៉ាង​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម