ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 111:7 - អាល់គីតាប

ស្នា‌ដៃ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា ឱវាទ​របស់​ទ្រង់ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស្នាព្រះហស្ត​របស់ព្រះអង្គ​គឺ​សេចក្ដីពិត និង​សេចក្ដីយុត្តិធម៌​; គ្រប់ទាំង​ច្បាប់តម្រា​របស់ព្រះអង្គ​គួរឲ្យទុកចិត្ត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្នាដៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ស្មោះ‌ត្រង់ ហើយ​សុចរិត ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា ព្រះ‌ឱវាទ​របស់​ព្រះអង្គ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់​សុទ្ធ​តែ​ម៉ត់‌ចត់

សូមមើលជំពូក



ទំនុកតម្កើង 111:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ទ្រង់​ជា‌និច្ច គឺ​ជា​បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​នៅ​ជិត​ខ្ញុំ បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់


គោល‌ការណ៍​នៃ​បន្ទូល​របស់​ទ្រង់ ជា​សេចក្ដី​ពិត ហើយ​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​សម្រេច ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។


បទ​បញ្ជា​របស់​ទ្រង់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ខ្ញុំ​ផង ដ្បិត​គេ​បៀត‌បៀន​ខ្ញុំ​ដោយ​ឥត​ហេតុ​ផល។


ឱ​អុលឡោះ‌តាអាឡា​អើយ បន្ទូល​របស់​ទ្រង់ ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​សូរ៉កា។


ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​អុលឡោះ‌តាអាឡា​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា


ឱវាទ​របស់​អុលឡោះ‌តាអាឡា​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​អុលឡោះ‌តាអាឡា ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។


អុលឡោះ‌តាអាឡា​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។


ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ហ៊ូកុំ​ របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ដំណាក់​របស់​ទ្រង់​ជា​កន្លែង​ដ៏‌វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។


ទ្រង់​តែងតែ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​កូន​ចៅ​អ៊ីស្រ‌អែល​ជា‌និច្ច។ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។


«លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរគុណ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ទ្រង់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


អុលឡោះ‌តាអាឡា​មិន​រា‌រែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិតអុលឡោះ‌តាអាឡាជា​ម្ចាស់នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​បន្ទូល​របស់​ទ្រង់​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ អ៊ីសា​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​គាត់​ពុំ​អាច​បដិសេធ​គាត់​ផ្ទាល់ បាន​ឡើយ។