Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:34 - អាល់គីតាប

34 «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរគុណ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ទ្រង់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 លុះ​ផុត​ថ្ងៃ​ទាំងនោះ យើង នេប៊ូក្នេសា បាន​ងើបភ្នែកឡើង​ទៅ​លើមេឃ នោះ​វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​យើង​បាន​ថ្វាយពរ​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​សរសើរតម្កើង ហើយ​ថ្វាយសិរីរុងរឿង​ដល់​ព្រះ​ដ៏មានព្រះជន្មរស់​អស់កល្ប​ផង ដ្បិត​រាជ្យអំណាច​របស់ព្រះអង្គ​ជា​រាជ្យអំណាច​ដ៏អស់កល្ប ហើយ​អាណាចក្រ​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:34
57 ការដាក់ឲ្យឆ្លើយតបគ្នា  

មាគ៌ា​របស់​អុលឡោះ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ បន្ទូល​សន្យា​របស់​ទ្រង់​ពិត​ទាំង​ស្រុង ទ្រង់​ជា​ខែល​ការ‌ពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ទ្រង់។


ស្តេច​ទត​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ដោយ​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​តាំង​ពី​អស់‌កល្ប​ជា‌និច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ!


អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរ​គុណ និង​កោត​សរសើរ​នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។


អុលឡោះ‌តាអាឡា​ជា​ស្តេច​ដ៏​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ទ្រង់។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ទ្រង់​ថា «ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​នៅ​អស់‌កល្ប ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ខ្ញុំ​ក្នុង​ពេល​ដែល ខ្ញុំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។


អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!


គេ​ត្រូវ​តែ​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ហើយ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!


អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!


អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!


ស្នា‌ដៃ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា ឱវាទ​របស់​ទ្រង់ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។


ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?


ឱ​អុលឡោះ‌តាអាឡា​ដែល​នៅ សូរ៉កា​អើយ ខ្ញុំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ទ្រង់។


ទ្រង់​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ទ្រង់​ជា​ស្តេច អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អុលឡោះ‌តាអាឡា​តែង​គោរព​តាម​បន្ទូល សន្យា​របស់​ទ្រង់​ជា‌និច្ច ហើយ​អ្វីៗ​ដែល​ទ្រង់​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​សប្បុរស។​


អុលឡោះ‌តាអាឡា​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច! ក្រុង​ស៊ីយ៉ូន​អើយ ម្ចាស់​របស់​អ្នក នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!។


ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរ អាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក


ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ខ្ញុំ​នឹង​រីក‌រាយ​ដោយ‌សារ​ទ្រង់ ខ្ញុំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង ឱ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! ខ្ញុំ​ច្រៀង​លើក​តម្កើង​នាម​ទ្រង់!។


ឱ​អុលឡោះ‌តាអាឡា​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ខ្ញុំ​លើក​តម្កើង​ទ្រង់ ច្រៀង គីតាបសាបូរ​សរសើរ​នាម របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!


យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។


ទ្រង់​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង


អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ ក៏​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!


រីឯអុលឡោះ‌តាអាឡា​វិញ ទ្រង់​ជា​ម្ចាស់​នៃ​សេចក្ដី​ពិត ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ជា​ស្តេច​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ ពេល​ទ្រង់​សំដែង​កំហឹង នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់​បាន​ទេ។


សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​មាត់​របស់ ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ម៉ាឡា‌អ៊ីកាត់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​គាត់​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។


ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច


យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សំគាល់ និង​អំណាច​ផ្សេងៗ​ដែល​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សំដែង​ចំពោះ​យើង។


រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ជូន​រាជ​សម្បត្តិ​មក​ស្តេច​វិញ នៅ​ពេល​ស្តេច​ទទួល​ស្គាល់​អុលឡោះ។


ទី​សំគាល់​របស់​ទ្រង់​ធំ​ឧត្ដុង្គ‌ឧត្ដម​ណាស់ អំណាច​របស់​ទ្រង់ ក៏​ប្រកប​ដោយ​ការ​អស្ចារ្យ​ដែរ! រាជ្យ​របស់​ទ្រង់​ជា​រាជ្យ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច ហើយ​ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ។


គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់»។


នៅ​គ្រា​នោះ យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិយស​រាជ​សម្បត្តិ​សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​មក​យើង​វិញ ហើយ​ក្រុម​ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​ឲ្យ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​ឲ្យ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំ‌ថ្កើង​កាន់​តែ​ខ្លាំង​ឡើង។


សូម​ជម្រាប​ស្តេច អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុង‌រឿង​ដល់​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ស្តេច។


គេ​បាន​បណ្តេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ស្តេច​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ស្តេច​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ស្តេច​ពិសា​ស្មៅ​ដូច​គោ ហើយ​រូប‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូត​ទល់​ពេល​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ទ្រង់​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។


យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ហើយ​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ រាជ្យ​របស់​ទ្រង់​មិន​សាប‌សូន្យ​ឡើយ ទ្រង់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។


គាត់​បាន​ទទួល​អំណាច​គ្រប់‌គ្រង​កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​គាត់ អំណាច​គ្រប់‌គ្រង​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​គាត់​មិន​ត្រូវ​រលាយ​ដែរ។»


ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៃ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់‌គ្រង និង​ទ្រព្យ​សម្បត្តិ​នៃ​រាជា‌ណាចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មេ​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បម្រើ ហើយ​ស្ដាប់​បង្គាប់​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នោះ។


អុលឡោះ‌តាអាឡា​មិន​រា‌រែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិតអុលឡោះ‌តាអាឡាជា​ម្ចាស់នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​បន្ទូល​របស់​ទ្រង់​ឡើយ។


ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ទ្រង់​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ អុលឡោះ‌តាអាឡា​អើយ ទ្រង់​សម្រេច​ដូច្នេះ ស្រប​តាម​បំណង​របស់​ទ្រង់!»។


«យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច ក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ យើង​ជាអុលឡោះ‌តាអាឡា នឹង​គ្រង​រាជ្យ​លើ​ពួក​គេ នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។


គាត់​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល អស់‌កល្ប​ជា‌និច្ច ហើយ​រាជ្យ​របស់​គាត់​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។


រីឯ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង​និយាយ​ថា “ឱ​អុលឡោះ​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ជា​មនុស្ស​បាប​ផង”។


ដ្បិត​អុលឡោះ​ជា​បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ទ្រង់​ក៏​ប្រទាន​ឲ្យ​បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


សូម​ឲ្យ​ស្តេច ដែល​នៅ​អស់‌កល្ប​ជា‌និច្ច ជា​អុលឡោះ​ជា​ម្ចាស់​តែ​មួយ មាន​ជីវិត​មិន​ចេះ​សាប​សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​កិត្ដិ‌នាម និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


មាន​តែ​ទ្រង់​មួយ​គត់​ដែល​មាន ជីវិត​អមតៈ ទ្រង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ទ្រង់​បាន​ដែរ សូម​លើក​តម្កើង​កិត្ដិនាម និង​អំណាច របស់​ទ្រង់​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!


ហើយ​ស្បថ ក្នុង​នាម​អុលឡោះ​ដែល​នៅ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ គឺ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ


ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «នគរ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ជូន​ទៅ​អុលឡោះ‌ជាអម្ចាស់​នៃ​យើង និង​ជូន​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់ នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ទ្រង់ ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ


ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរី‌រុង‌រឿង កិត្ដិ‌នាម និង​អរ​គុណ​ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក គឺ​ទ្រង់​ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម