ដើម្បីបន្លឺសំឡេងនៃការអរព្រះគុណ និងដើម្បីរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ!
អេសាយ 45:21 - ព្រះគម្ពីរខ្មែរសាកល ចូរចូលមកជិត ហើយប្រកាសចុះ! មែនហើយ ចូរប្រឹក្សាគ្នាចុះ! តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក? តើនរណាបានប្រកាសការនេះតាំងពីដើមមក? តើមិនមែនយើងជាយេហូវ៉ាទេឬ? គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ; ក្រៅពីយើង គ្មានអ្នកណាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។ យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះ ក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថ្លែងប្រាប់ ហើយសំដែងហេតុចេញចុះ ត្រូវឲ្យប្រឹក្សាគ្នាផង តើអ្នកណាបានប្រាប់ពីការនេះ ចាប់តាំងពីចាស់បុរាណមក តើអ្នកណាបានទាយទុក តាំងពីយូរមកហើយ តើមិនមែនអញ ជាយេហូវ៉ា ទេឬអី ក្រៅពីអញ គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីអញឡើយ អាល់គីតាប ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាអុលឡោះតាអាឡាប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។ យើងជាម្ចាស់ដ៏សុចរិត និងជាអ្នកសង្គ្រោះ ក្រៅពីយើង គ្មានអ្នកសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។ |
ដើម្បីបន្លឺសំឡេងនៃការអរព្រះគុណ និងដើម្បីរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ!
ដើម្បីឲ្យពួកគេដឹងថា ព្រះអង្គតែមួយប៉ុណ្ណោះ ដែលព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតនៅលើផែនដីទាំងមូល៕
ចូរនិយាយនៅកណ្ដាលចំណោមប្រជាជាតិថា៖ “ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ហើយពិភពលោកក៏ត្រូវបានតាំងឡើង វាមិនរង្គើឡើយ; ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់”។
បង្គោលនោះនឹងទៅជាទីសម្គាល់ និងជាបន្ទាល់អំពីព្រះយេហូវ៉ានៃពលបរិវារ នៅក្នុងដែនដីអេហ្ស៊ីប។ នៅពេលពួកគេស្រែកឡើងទៅកាន់ព្រះយេហូវ៉ាដោយព្រោះអ្នកសង្កត់សង្កិន ព្រះអង្គនឹងចាត់អ្នកសង្គ្រោះ និងអ្នកការពារម្នាក់ឲ្យទៅរកពួកគេ ដើម្បីរំដោះពួកគេ។
តើនរណាបានប្រកាសតាំងពីដើមដំបូង ដើម្បីឲ្យពួកយើងបានដឹង ក៏ប្រកាសតាំងពីមុន ដើម្បីឲ្យពួកយើងបាននិយាយថា៖ “ត្រឹមត្រូវហើយ”? គ្មានអ្នកណាប្រកាសសោះ គ្មានអ្នកណាផ្សព្វផ្សាយសោះ គ្មានអ្នកណាឮពាក្យសម្ដីរបស់អ្នករាល់គ្នាសោះ!
ដ្បិតយើងជាយេហូវ៉ា ព្រះរបស់អ្នក យើងជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក។ យើងប្រគល់អេហ្ស៊ីបជាថ្លៃលោះរបស់អ្នក ព្រមទាំងប្រគល់អេត្យូពី និងសាបាជំនួសអ្នកផង។
ចូរឲ្យអស់ទាំងប្រជាជាតិជួបជុំគ្នា ចូរឲ្យជាតិសាសន៍នានាប្រមូលគ្នាចុះ! តើនរណាក្នុងចំណោមព្រះទាំងនោះអាចថ្លែងការនេះ គឺអាចតំណាលឲ្យយើងស្ដាប់នូវអ្វីដែលកើតឡើងពីមុនបាន? ចូរនាំសាក្សីរបស់ពួកវាមក ដើម្បីបញ្ជាក់ថាខ្លួនឥតទោស! ចូរតំណាលឲ្យគេស្ដាប់ ហើយឲ្យគេនិយាយថា៖ “ពិតមែន” ចុះ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងអួត៕
យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ
ចូរឲ្យអ្នកទាំងអស់គ្នាប្រមូលគ្នា ហើយស្ដាប់ចុះ! ក្នុងចំណោមព្រះទាំងនោះ តើមានអ្នកណាបានប្រកាសអំពីការទាំងនោះ? ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ម្នាក់នេះ; គាត់នឹងបំពេញឲ្យសម្រេចនូវសេចក្ដីប្រាថ្នារបស់ព្រះអង្គទាស់នឹងបាប៊ីឡូន ហើយដើមដៃរបស់គាត់ក៏ប្រឆាំងនឹងជនជាតិខាល់ដេ។
“តាំងពីដើមមកម្ល៉េះ យើងបានប្រកាសអំពីការពីមុន ហើយវាបានចេញពីមាត់របស់យើងទៅ គឺយើងបានតំណាលការទាំងនោះ។ យើងបានធ្វើក្នុងមួយរំពេច នោះវាក៏កើតឡើង។
អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
ថ្ងៃនោះជាថ្ងៃដ៏ប្លែកដែលព្រះយេហូវ៉ាទ្រង់ស្គាល់ គឺគ្មានពេលថ្ងៃ ឬពេលយប់ឡើយ ប៉ុន្តែនៅពេលល្ងាចនឹងមានពន្លឺ។
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។