យ៉ូហាន 1:16 - ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងគ្រប់គ្នាបានទទួលព្រះគុណថែមលើព្រះគុណទៀត ពីភាពពេញលេញរបស់ព្រះអង្គ Khmer Christian Bible យើងទាំងអស់គ្នាបានទទួលពីសេចក្ដីពោរពេញរបស់ព្រះអង្គដែលជាព្រះគុណថែមលើព្រះគុណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង អាល់គីតាប យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់ |
‘ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងទៅជាទីរាបស្មើនៅចំពោះសូរ៉ូបាបិល ហើយគាត់នឹងយកថ្មកំពូលចេញមក ជាមួយនឹងសម្រែកថា: “ព្រះគុណ ព្រះគុណដល់ថ្មនេះ!”’”។
ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ហើយអ្នកនោះនឹងមានសម្បូរហូរហៀរ ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ។
“ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
ប៉ុន្តែយ៉ូហានព្យាយាមឃាត់ព្រះអង្គ ដោយទូលថា៖ “គឺខ្ញុំទេតើ ដែលត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំទៅវិញ?”។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
ព្រះអង្គដែលព្រះបានចាត់ឲ្យមក ថ្លែងព្រះបន្ទូលរបស់ព្រះ ពីព្រោះព្រះប្រទានព្រះវិញ្ញាណដោយគ្មានកម្រិត។
ជាការពិត ប្រសិនបើសេចក្ដីស្លាប់បានគ្រងរាជ្យតាមរយៈមនុស្សម្នាក់ ដោយសារតែការបំពានរបស់មនុស្សម្នាក់នោះទៅហើយ ចុះអ្នកដែលទទួលព្រះគុណ និងអំណោយទាននៃសេចក្ដីសុចរិតយ៉ាងសម្បូរហូរហៀរវិញ តើគេនឹងគ្រងរាជ្យនៅក្នុងជីវិតតាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ លើសពីនេះអម្បាលម៉ានទៅទៀត!
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
យ៉ាងណាមិញ អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា។ ប្រសិនបើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ អ្នកនោះមិនមែនជារបស់ព្រះអង្គឡើយ។
ក្រុមជំនុំជាព្រះកាយរបស់ព្រះអង្គ ជាភាពពេញលេញរបស់ព្រះអង្គដែលបំពេញអ្វីៗទាំងអស់ដោយអ្វីៗទាំងអស់៕
ហើយឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដែលហួសវិស័យលើសពីចំណេះដឹងរបស់មនុស្ស ព្រមទាំងឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយគ្រប់ទាំងភាពពេញលេញរបស់ព្រះ។
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។
ជាពួកអ្នកដែលត្រូវបានជ្រើសតាំងស្របតាមការជ្រាបជាមុនរបស់ព្រះដែលជាព្រះបិតា ដោយការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ ដែលនាំទៅរកការស្ដាប់បង្គាប់ និងការប្រោះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា!