ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ!
ទំនុកតម្កើង 89:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាជារៀងរហូត ខ្ញុំនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គ ត្រូវគេស្គាល់ដោយមាត់របស់ខ្ញុំពីជំនាន់មួយទៅជំនាន់មួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់ រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ា ជាដរាប មាត់ទូលបង្គំនឹងសំដែងឲ្យស្គាល់សេចក្ដីស្មោះត្រង់ របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ អាល់គីតាប ខ្ញុំនឹងច្រៀងសរសើរចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។ |
ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ!
ហាលេលូយ៉ា! ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
សេចក្ដីស្មោះត្រង់របស់ព្រះអង្គមាននៅពីជំនាន់មួយទៅជំនាន់មួយ; ព្រះអង្គបានតាំងផែនដីឡើង នោះវាក៏នៅស្ថិតស្ថេរ។
ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់របស់ព្រះអង្គដល់ពពក!
រីឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀងអំពីព្រះចេស្ដារបស់ព្រះអង្គ ហើយច្រៀងដោយអំណរអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ដ្បិតព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ និងជាជម្រកនៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ។
មាត់របស់ទូលបង្គំពេញដោយពាក្យសរសើរតម្កើង វាល់ព្រឹកវាល់ល្ងាច ទូលបង្គំនឹងថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គ។
តើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គត្រូវបានថ្លែងនៅក្នុងផ្នូរ ហើយសេចក្ដីស្មោះត្រង់របស់ព្រះអង្គត្រូវបានថ្លែងនៅស្ថាននរកឬ?
សេចក្ដីស្មោះត្រង់ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងនឹងនៅជាមួយគាត់ ហើយស្នែងរបស់គាត់នឹងត្រូវបានតម្កើងឡើងក្នុងនាមរបស់យើង។
យ៉ាងណាមិញ យើងនឹងមិនដកសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចេញពីគាត់ឡើយ ហើយក៏មិនអាក់ខានចំពោះសេចក្ដីស្មោះត្រង់របស់យើងដែរ។
ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គកាលពីមុន ដែលព្រះអង្គបានស្បថនឹងដាវីឌដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ តើនៅឯណា?
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ តើនរណាខ្លាំងពូកែដូចព្រះអង្គ? ព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅជុំវិញព្រះអង្គ!
ដើម្បីប្រកាសសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ហើយប្រកាសសេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅពេលយប់
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។