ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។
ទំនុកតម្កើង 71:23 - ព្រះគម្ពីរខ្មែរសាកល នៅពេលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់របស់ទូលបង្គំនឹងស្រែកហ៊ោសប្បាយ; ព្រលឹងរបស់ទូលបង្គំដែលព្រះអង្គបានប្រោសលោះ ក៏នឹងស្រែកហ៊ោសប្បាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់ទូលបង្គំស្រែកហ៊ោដោយអំណរ ហើយព្រលឹងទូលបង្គំដែលព្រះអង្គបានលោះ ក៏បន្លឺសំឡេងឡើងដោយអំណរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ ទូលបង្គំនឹងច្រៀងអស់ពីចិត្ត ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់ នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរ ព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង អាល់គីតាប ខ្ញុំនឹងច្រៀងតម្កើងទ្រង់ ខ្ញុំនឹងបន្លឺសំឡេងឡើងដោយអំណរ ខ្ញុំនឹងច្រៀងអស់ពីចិត្ត ព្រោះទ្រង់បានរំដោះជីវិតខ្ញុំ។ |
ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។
ការដែលព្រះអង្គប្រោសលោះជីវិតរបស់អ្នកពីរណ្ដៅមរណៈ ការដែលព្រះអង្គបំពាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីមេត្តាជាមកុដលើអ្នក
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។
ព្រះយេហូវ៉ាទ្រង់ប្រោសលោះព្រលឹងរបស់បាវបម្រើព្រះអង្គ; អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នឹងមិនត្រូវទទួលទោសឡើយ៕
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ