សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ទំនុកតម្កើង 49:3 - ព្រះគម្ពីរខ្មែរសាកល មាត់របស់ខ្ញុំនឹងថ្លែងប្រាជ្ញា ហើយការសញ្ជឹងគិតនៃចិត្តខ្ញុំនាំមកនូវការយល់ដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងសញ្ជឹងគិតតែពី គំនិតដែលត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពី សេចក្ដីត្រឹមត្រូវ អាល់គីតាប ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសំដែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ |
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕
ចូរដឹងថា ព្រះយេហូវ៉ាបានញែកយកវិសុទ្ធជនសម្រាប់អង្គទ្រង់ស្រាប់ហើយ។ នៅពេលខ្ញុំស្រែកហៅព្រះយេហូវ៉ា ព្រះអង្គតែងតែសណ្ដាប់ជានិច្ច។
ចិត្តរបស់ខ្ញុំបានពេញហៀរដោយពាក្យពេចន៍ដ៏ល្អ ខ្ញុំសូត្រកំណាព្យរបស់ខ្ញុំដល់ស្ដេច អណ្ដាតរបស់ខ្ញុំជាប៉ាកការបស់អ្នកនិពន្ធដ៏ស្ទាត់ជំនាញ។
ចូរផ្ទៀងត្រចៀករបស់អ្នក ស្ដាប់ពាក្យរបស់មនុស្សមានប្រាជ្ញា ហើយផ្ចង់ចិត្តអ្នក នឹងចំណេះដឹងរបស់ខ្ញុំចុះ។
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្តរីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។