ពួកគេបានរាយសំណាញ់ដើម្បីទាក់ជើងរបស់ខ្ញុំ ព្រលឹងរបស់ខ្ញុំត្រូវបានបង្អោនចុះ។ ពួកគេបានជីករណ្ដៅនៅមុខខ្ញុំ ក៏ធ្លាក់ទៅក្នុងនោះវិញ។ សេឡា
ទំនុកតម្កើង 35:8 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់ សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យគេជួបនឹងការហិនវិនាស ដោយមិនដឹងខ្លួន! សូមឲ្យគេជាប់អន្ទាក់ដែលខ្លួនគេបានបង្កប់ទុក សូមឲ្យគេធ្លាក់ចូលអន្ទាក់នោះ ហើយវិនាសអន្តរាយទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន សូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានបង្កប់ទុក សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយវិនាសអន្តរាយទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេ ដោយឥតដឹងខ្លួន ហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញ សូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង អាល់គីតាប សូមឲ្យពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន សូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានបង្កប់ទុក សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយវិនាសអន្តរាយទៅ!។ |
ពួកគេបានរាយសំណាញ់ដើម្បីទាក់ជើងរបស់ខ្ញុំ ព្រលឹងរបស់ខ្ញុំត្រូវបានបង្អោនចុះ។ ពួកគេបានជីករណ្ដៅនៅមុខខ្ញុំ ក៏ធ្លាក់ទៅក្នុងនោះវិញ។ សេឡា
ប្រជាជាតិនានាបានលិចទៅក្នុងរណ្ដៅដែលខ្លួនបានធ្វើ ជើងរបស់ពួកគេបានជាប់ក្នុងសំណាញ់ដែលខ្លួនបានបង្កប់។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់ ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។
ប៉ុន្តែមហន្តរាយនឹងមកលើអ្នក ដែលអ្នកមិនដឹងថាប្រើមន្តអាគមបញ្ចៀសយ៉ាងណាឡើយ សេចក្ដីអន្តរាយនឹងធ្លាក់មកលើអ្នក ដែលអ្នកមិនអាចបង្វែរចេញបានឡើយ ការហិនវិនាសនឹងមកលើអ្នកក្នុងមួយរំពេច ដែលអ្នកមិនដែលស្គាល់វាឡើយ។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។