Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 47:11 - ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​មហន្តរាយ​នឹង​មក​លើ​អ្នក ដែល​អ្នក​មិន​ដឹង​ថា​ប្រើមន្តអាគមបញ្ចៀស​យ៉ាងណា​ឡើយ សេចក្ដីអន្តរាយ​នឹង​ធ្លាក់​មកលើ​អ្នក ដែល​អ្នក​មិនអាច​បង្វែរចេញ​បានឡើយ ការហិនវិនាស​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ដែល​អ្នក​មិនដែល​ស្គាល់​វា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក អ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយ មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​អ្នក​ការពារ​ខ្លួន​ពុំ​បាន​ឡើយ ការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់‌ហន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក អ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយ មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​អ្នក​ការពារ​ខ្លួន​ពុំ​បាន​ឡើយ ការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់‌ហន់។

សូមមើលជំពូក ចម្លង




អេសាយ 47:11
28 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការហិនវិនាស​មក​លើ​ពួកគេ​ដោយ​មិនដឹងខ្លួន សូមឲ្យ​សំណាញ់​ដែល​ខ្លួនពួកគេ​បាន​បង្កប់ ចាប់​ពួកគេ​ជាប់ សូមឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់នោះ​រហូតដល់​ហិនវិនាស​។


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។


ពួកគេ​ត្រូវបានធ្វើឲ្យ​ហិនវិនាស​អីក៏​ឆាប់​ម៉្លេះ​! ពួកគេ​វិនាសអស់គ្មានសល់​ដោយ​សេចក្ដីគួរឲ្យខ្លាច​!


មហន្តរាយ​ដេញតាម​មនុស្សបាប រីឯ​សេចក្ដី​ល្អ​តបសង​មនុស្ស​សុចរិត​។


ចូរ​ទ្រហោយំ​ចុះ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ជិតមកដល់​ហើយ​! ថ្ងៃនោះ​នឹង​មកដល់​ដូចជា​ការបំផ្លាញ​ពី​ព្រះដ៏មានព្រះចេស្ដា​។


យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។


ដូច្នេះ សេចក្ដីទុច្ចរិត​នេះ​នឹង​បាន​ដូចជា​ចន្លោះបាក់បែក​ដែល​នឹង​រលំ​សម្រាប់​អ្នករាល់គ្នា ជា​កន្លែង​ប៉ោង​ក្នុង​កំពែង​ដ៏ខ្ពស់​ដែល​ការបំបែក​វា​នឹង​មកដល់​ភ្លាមៗ​ក្នុងមួយរំពេច​។


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


យើង​បាន​សូន​ពន្លឺ​ឡើង ហើយ​និម្មិតបង្កើត​ភាពងងឹត​; យើង​បាន​ធ្វើឲ្យមាន​សេចក្ដីសុខសាន្ត ហើយ​និម្មិតបង្កើត​មហន្តរាយ​។ គឺ​យើង​ជា​យេហូវ៉ា បាន​ធ្វើ​គ្រប់​ការទាំងនេះ​។


សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


មែនហើយ អ្នក​មិនដែល​ឮ​ទេ មែនហើយ អ្នក​មិនដែល​ដឹង​ផង មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។ ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។


មនុស្ស​សុចរិត​វិនាស​ទៅ​ដោយ​គ្មាន​អ្នកណា​យកចិត្តទុកដាក់ មនុស្ស​ស្មោះត្រង់​ត្រូវបាន​ដកចេញ​ដោយ​គ្មានអ្នកណា​យល់​។ តាមពិត មនុស្ស​សុចរិត​ត្រូវបាន​ដកចេញ​ពី​មហន្តរាយ


ចៅហ្វាយ​ក៏​ខឹង​ណាស់ ហើយ​ប្រគល់​គាត់​ទៅ​អ្នកធ្វើទារុណកម្ម រហូតទាល់តែ​គាត់​សង​អ្វីៗ​ទាំងអស់​ដែល​បាន​ជំពាក់​។


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​ឡិបតាចុងក្រោយ”៕


គឺ​ពួកគេ​ស៊ីផឹក និង​រៀបការជាប្ដីប្រពន្ធ រហូតដល់​ថ្ងៃ​ដែល​ណូអេ​ចូលទៅ​ក្នុង​ទូកធំ ហើយ​ទឹកជំនន់​បាន​មក​បំផ្លាញ​ពួកគេ​ទាំងអស់​។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ទទួល និង​បាន​ឮ​យ៉ាងដូចម្ដេច រួច​កាន់តាម និង​កែប្រែចិត្ត​ចុះ​។ ប្រសិនបើ​អ្នក​មិន​ភ្ញាក់ស្មារតី​ទេ យើង​នឹង​មក​ដូចជា​ចោរ ហើយ​អ្នក​នឹង​មិន​ដឹង​សោះឡើយ​ថា​យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម