ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ទំនុកតម្កើង 138:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងបំពេញឲ្យសម្រេចនូវអ្វីដែលទាក់ទងនឹងទូលបង្គំ។ ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច; សូមកុំបោះបង់ចោលស្នាព្រះហស្តរបស់ព្រះអង្គឡើយ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ តាមព្រះបន្ទូលសន្យា ព្រះអង្គប្រកបដោយព្រះហឫទ័យ មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ បានបង្កើតមកនោះឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំនឿនរបស់ទូលបង្គំបាន ពេញខ្នាតឡើង ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសរបស់ទ្រង់ ស្ថិតស្ថេរនៅជាដរាប សូមទ្រង់កុំបោះបង់ចោលអស់ទាំងស្នាដៃនៃព្រះហស្ត ទ្រង់ឡើយ។ អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់ធ្វើកិច្ចការគ្រប់យ៉ាងចំពោះខ្ញុំ តាមបន្ទូលសន្យា ទ្រង់ប្រកបដោយចិត្ត មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលទ្រង់ បានបង្កើតមកនោះឡើយ! |
ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ព្រះអង្គក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ!៕
ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ព្រះអង្គនឹងបញ្ជូនពីស្ថានសួគ៌មក ហើយសង្គ្រោះខ្ញុំ; ព្រះអង្គបានត្មះតិះដៀលអ្នកដែលជាន់ឈ្លីខ្ញុំ។ សេឡា ព្រះនឹងបញ្ជូនសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គមក។
ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ!
យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
ជាប្រជារាស្ត្រដែលយើងបានសូនសម្រាប់ខ្លួនយើង ដើម្បីឲ្យពួកគេថ្លែងសេចក្ដីសរសើរតម្កើងដល់យើង។
អស់ទាំងមែកនៅជាប់នឹងខ្ញុំដែលមិនបង្កើតផល ព្រះអង្គយកមែកនោះចេញ រីឯអស់ទាំងមែកដែលបង្កើតផល ព្រះអង្គលះមែកនោះ ដើម្បីឲ្យបង្កើតផលកាន់តែច្រើន។
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទ្រង់ស្មោះត្រង់ ព្រះអង្គនឹងធ្វើឲ្យការនេះសម្រេចមិនខាន។
ដោយហេតុនេះ អ្នកដែលរងទុក្ខស្របតាមបំណងព្រះហឫទ័យរបស់ព្រះ ត្រូវផ្ទុកផ្ដាក់ព្រលឹងរបស់ខ្លួននឹងព្រះអាទិករដ៏ស្មោះត្រង់ ដោយការធ្វើល្អ៕
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។