សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះយេហូវ៉ា! យើងសូមឲ្យពរអ្នករាល់គ្នាពីដំណាក់របស់ព្រះយេហូវ៉ា។
ទំនុកតម្កើង 128:5 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះយេហូវ៉ាប្រទានពរអ្នកពីស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញសេចក្ដីល្អរបស់យេរូសាឡិម ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ាប្រទានពរអ្នកពីក្រុងស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញភាពចម្រុងចម្រើន របស់ក្រុងយេរូសាឡិម អស់មួយជីវិតរបស់អ្នក! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ឯងពីក្រុងស៊ីយ៉ូនមក ហើយឯងនឹងបានឃើញសេចក្ដីល្អ ដែលផ្សាយមកលើក្រុងយេរូសាឡិម ដរាបដល់អស់មួយជីវិតឯង អាល់គីតាប សូមអុលឡោះតាអាឡាប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម |
សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះយេហូវ៉ា! យើងសូមឲ្យពរអ្នករាល់គ្នាពីដំណាក់របស់ព្រះយេហូវ៉ា។
ចូរអធិស្ឋានសុំសេចក្ដីសុខសាន្តសម្រាប់យេរូសាឡិមថា៖ “សូមឲ្យអ្នកដែលស្រឡាញ់នាង មានសេចក្ដីសុខ!
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ពីស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅយេរូសាឡិម! ហាលេលូយ៉ា!៕
សូមឲ្យព្រះអង្គចាត់ជំនួយពីទីវិសុទ្ធមកឯព្រះករុណា ហើយទ្រទ្រង់ព្រះករុណាពីស៊ីយ៉ូន។
សូមឲ្យព្រះអង្គនឹកចាំអស់ទាំងតង្វាយរបស់ព្រះករុណា ហើយទទួលតង្វាយដុតរបស់ព្រះករុណាដែរ។ សេឡា
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។
ចូររំពឹងមើលស៊ីយ៉ូន ជាទីក្រុងសម្រាប់ពិធីបុណ្យដែលមានកំណត់របស់ពួកយើង! ភ្នែករបស់អ្នកនឹងឃើញយេរូសាឡិម ជាលំនៅដ៏សុខដុមរមនា ជារោងដែលនឹងមិនត្រូវបានរើរុះ; ស្នឹងរបស់វានឹងមិនត្រូវបានដកចេញជារៀងរហូត ហើយក៏គ្មានខ្សែណាមួយរបស់វាត្រូវបានផ្ដាច់ដែរ។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌