ទំនុកតម្កើង 128 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់ បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! 2 អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន 3 នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ 4 អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ នឹងទទួលព្រះពរបែបនេះ។ 5 សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម 6 អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រាអែល បានប្រកបដោយសេចក្ដីសុខសាន្ត! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies