Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 128:5 - អាល់គីតាប

5 សូម​អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ី‌យ៉ូន ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភ‌មង្គល​របស់​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 សូមឲ្យ​ព្រះយេហូវ៉ា​ប្រទានពរ​អ្នក​ពី​ស៊ីយ៉ូន​! សូមឲ្យ​អ្នក​បាន​ឃើញ​សេចក្ដីល្អ​របស់​យេរូសាឡិម ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន! សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ី‌យ៉ូន ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ពី​ក្រុង​ស៊ីយ៉ូន​មក ហើយ​ឯង​នឹង​បាន​ឃើញ​សេចក្ដី​ល្អ ដែល​ផ្សាយ​មក​លើ​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​អស់​មួយ​ជីវិត​ឯង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 128:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើង​គាត់​ដែល​មក ក្នុង​នាម​អុលឡោះ‌តាអាឡា យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ដំណាក់​របស់​អុលឡោះ‌តាអាឡា។


ចូរ​នាំ​គ្នា​ទូរអា​សូម​អុលឡោះ‌តាអាឡា​ប្រទាន​សន្តិ‌ភាព មក​ក្រុង​យេរូ‌សាឡឹម សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!


សូម​អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​ដែល​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ទ្រង់​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


សូម​ទ្រង់​ជួយ​ស្តេច ពី​ម៉ាស្ជិទ​របស់​ទ្រង់ សូម​ទ្រង់​គាំទ្រ​ស្តេច​ពី​ភ្នំ​ស៊ីយ៉ូន!។


សូម​ឲ្យ​ទ្រង់​នឹក​ឃើញ​ជំនូន ទាំង​ប៉ុន្មាន​របស់​ស្តេច ហើយ​សូម​ឲ្យ​ទ្រង់​ពេញ​ចិត្ត នឹង​គូរបាន​ដែល​ស្ដេច​យក​មក​ជូន!។ - សម្រាក


ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​អុលឡោះ ជា​ម្ចាស់​របស់​យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល យើង​តែង​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅ អ្នក​នឹង​ឃើញ​ថា យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេម‌ក្សាន្ត ជា​ជំរំ​ដែល​គ្មាន​នរណា​រុះ​រើ​បាន​ទៀត ហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែ ចេញ​ពី​ជំរំ​នេះ​បាន​ទៀត​ដែរ។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម