Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:26 - ព្រះគម្ពីរខ្មែរសាកល

26 សូមឲ្យ​មានព្រះពរ​ដល់ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា​! យើង​សូម​ឲ្យពរ​អ្នករាល់គ្នា​ពី​ដំណាក់​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ៙ សូម​ឲ្យ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ! យើង​សូម​ឲ្យ‌ពរអ្នក​រាល់​គ្នា ពី​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 សូម​ឲ្យ​ព្រះ‌អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ យើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ អំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សូម​លើក​តម្កើង​គាត់​ដែល​មក ក្នុង​នាម​អុលឡោះ‌តាអាឡា យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ដំណាក់​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:26
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នកដែល​ដើរកាត់​ក៏​មិន​និយាយថា​៖ “សូមឲ្យ​ព្រះពរ​របស់​ព្រះយេហូវ៉ា​ស្ថិត​នៅលើ​អ្នករាល់គ្នា យើង​សូម​ឲ្យពរ​អ្នករាល់គ្នា​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា” នោះ​ឡើយ​៕


សូមឲ្យ​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី ប្រទានពរ​អ្នក ពី​ស៊ីយ៉ូន​!​៕


‘ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី​? អ្នកនឹង​ទៅជា​ទីរាបស្មើ​នៅចំពោះ​សូរ៉ូបាបិល ហើយ​គាត់​នឹង​យក​ថ្ម​កំពូល​ចេញមក ជាមួយនឹង​សម្រែក​ថា​: “ព្រះគុណ ព្រះគុណ​ដល់​ថ្មនេះ​!”’”។


ហ្វូងមនុស្ស​ដែល​ដើរពីមុខពីក្រោយ​ព្រះអង្គ ក៏​ស្រែក​ថា​៖ “ហូសាណា​ដល់​បុត្រ​ដាវីឌ​! សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! ហូសាណា នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!”។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតទាល់តែ​អ្នករាល់គ្នា​និយាយថា​:‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់’”៕


មើល៍! ផ្ទះរបស់អ្នករាល់គ្នា​នឹង​ត្រូវ​ទុកចោល។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នាថា អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតដល់​ពេលវេលា​នោះ​មកដល់ ដែល​អ្នករាល់គ្នា​និយាយថា​:‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់’”៕


ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះមហាក្សត្រ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ស្ថានសួគ៌ និង​សិរីរុងរឿង​នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!”។


ពួកគេ​ក៏​យក​ធាង​លម៉ើ ចេញទៅ​ទទួល​ព្រះអង្គ ហើយ​ស្រែកថា​៖ “ហូសាណា​! សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ គឺ​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល​!”​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម