ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 15:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត? ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរ ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ​ផង

សូមមើលជំពូក

អាល់គីតាប

«កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរ​ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?

សូមមើលជំពូក



អេ‌សេ‌គាល 15:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​ផ្កា ក៏​សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សម្លាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក


ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ ដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​ផ្កា​ហើយ


៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចម្ការ​ឈើ​មាន​ផ្លែ​គ្រាប់ ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំ ហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅ ហើយ​បើ​ទទឹម​មាន​ផ្កា​ផង។


យើង​នឹង​ឡើង​ទៅ​ឯ​ចម្ការ ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹម សូម​ឲ្យ​យើង​ទៅ​មើល បើ​ទំពាំង‌បាយ‌ជូរ បាន​ប៉ិច​ឡើង ឬ​មាន​ផ្កា​ហើយ​ឬ​នៅ ហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេ នៅ​ទី​នោះ​ខ្ញុំ​ម្ចាស់​នឹង​ប្រគល់ សេចក្ដី​ស្រឡាញ់​ថ្វាយ​ទ្រង់


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ការ​ហើយ ឱ​ផែនដី​ដ៏ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ ពួក​យ៉ាកុប​ទាំង​អស់​ហើយ ព្រះ‌អង្គ​នឹង​តម្កើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។


យើង​បាន​ផ្សាំ​អ្នក​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ម្តេចបាន​ជា​អ្នក​ក្លាយ​ទៅ​ជា ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​យើង​ដូច្នេះ?


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


តើ​យក​សាច់​ឈើ​វា​ទៅ​ធ្វើ​អ្វី​បាន​ឬ? តើ​មនុស្ស​នឹង​យក​កំណាត់​មួយ​បោះ​ភ្ជាប់ សម្រាប់​ព្យួរ​ប្រដាប់​ណា​បាន​ឬ?


ប៉ុន្តែ វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង។


អ៊ីស្រា‌អែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដុះ​ទ្រុប‌ទ្រុល​ដែល​មាន​ផ្លែ។ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា គេ​ក៏​សង់​អាសនា​របស់​ខ្លួន កាន់​តែ​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​របស់​គេ​ចម្រើន​ឡើង​យ៉ាង​ណា គេ​ក៏​តុប​តែង​បង្គោល​គោរព​របស់​គេ ឲ្យ​កាន់​តែ​ល្អ​ឡើង​យ៉ាង​នោះ​ដែរ។


ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តា‌ត្រៅ​បាន​រលំ ហើយ​ដើម​ល្អ​ៗ​ត្រូវ​បំផ្លាញអស់ ឱ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​ត្រូវ​រលំ​ហើយ