Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​ផ្កា ក៏​សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សម្លាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កា ក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 2:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ មើល៍ ឯង​ស្រស់‌បស់​ល្អ មាស​សម្លាញ់​អើយ មើល៍ ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។


ស្ងួន​សម្លាញ់​របស់​ខ្ញុំ បាន​មាន​រាជ‌ឱអង្ការ​នឹង​ខ្ញុំ​ថា មាស​សម្លាញ់​អើយ ក្រោក​ឡើង ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក


ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ ដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​ផ្កា​ហើយ


៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចម្ការ​ឈើ​មាន​ផ្លែ​គ្រាប់ ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំ ហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅ ហើយ​បើ​ទទឹម​មាន​ផ្កា​ផង។


យើង​បាន​ថា យើង​នឹង​ឡើង​ដើម​នោះ យើង​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​អូន​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី


ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ ព្រះ‌អង្គ​នឹង​យក​កាំបិត​កាត់​ទង ហើយ​កាត់​ខ្នែង​ចេញ​ដែរ។


ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្ដាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​សរសើរបាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។


មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លម្អ​របស់​គេនឹង​បាន​ដូច​ដើម​អូលីវ ហើយ​មាន​ក្លិន​ដូច​ក្លិន​នៅ​ព្រៃ​ល្បាណូន។


តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ? ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ផ្តល់​ពរ​ដល់​អ្នក​វិញ»។


«ចូរ​រៀន​ជា​សេចក្ដី​ប្រៀប​ធៀប​អំពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។


«ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្តី សម្រាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត! ប៉ុន្តែ ឥឡូវ​នេះ សេចក្តី​ទាំង​នោះ​បាន​កំបាំង​ពី​ភ្នែក​ឯង​ហើយ។


ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម