Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 15:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរ ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត? ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរ​ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 15:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!


ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ទំពាំង‌បាយជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។


ខ្ញុំ​បាន​ចុះ​ទៅ​ចម្ការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ មើល​ទំពាំង‌បាយជូរ​ដែល​ទើប​នឹង​ពន្លក មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។


ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយជូរ​ពន្លក​ឡើង ហើយ​ចេញ​ផ្កា រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។ នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់ លោក​យ៉ាកុប​ហើយ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។


យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង ទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត គឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា ដើម​ទំពាំង‌បាយជូរ​ក្លាយ ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖


តើ​គេ​អាច​យក​ដើម​ទំពាំង‌បាយជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សម្រាប់​ព្យួរ​អ្វី​មួយ​បាន​ឬ?


ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រម្លើង យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។ ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។


ពី​ដើម ប្រជា‌ជន​អ៊ីស្រា‌អែល ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយជូរ ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។ ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណា ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។ ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា គេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។


ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម