មីកា 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំជាទីតាំងព្រះវិហារ នឹងបានដូចជាទីខ្ពស់នៅព្រៃវិញ។ សូមមើលជំពូកអាល់គីតាប12 ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំរបស់ម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។ សូមមើលជំពូក |
មីកា ជាពួកម៉ូរ៉ាស៊ីត បានថ្លែងទំនាយក្នុងរជ្ជកាលព្រះបាទហេសេគា ជាស្តេចយូដា ថ្លែងទៅកាន់ប្រជាជននៅស្រុកយូដាទាំងអស់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងភ្ជួរក្រុងស៊ីយ៉ូន ដូចជាភ្ជួរស្រែចម្ការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរបាក់បែក ឯភ្នំនៃព្រះដំណាក់ ដូចជាទីខ្ពស់នៅព្រៃណាមួយ ។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។