ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។
អេសាយ 51:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេចក្ដីសុចរិតរបស់យើងបានមកជិត សេចក្ដីសង្គ្រោះរបស់យើងបានផ្សាយចេញទៅហើយ ដើមដៃយើងនឹងជំនុំជម្រះអស់ទាំងសាសន៍ ឯកោះទាំងប៉ុន្មាន នឹងសង្ឃឹមដល់យើង ហើយទុកចិត្តនឹងដៃយើងដែរ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីសុចរិតយុត្តិធម៌របស់យើងនៅជិតបង្កើយ សេចក្ដីសង្គ្រោះរបស់យើងបានចេញទៅ ដើមដៃរបស់យើងនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ។ កោះនានានឹងទន្ទឹងរង់ចាំយើង ក៏នឹងរំពឹងចាំដើមដៃរបស់យើងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីសុចរិតរបស់អញបានមកជិត សេចក្ដីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយ ដើមដៃអញនឹងជំនុំជំរះអស់ទាំងសាសន៍ ឯបណ្តាកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់អញ ហើយនឹងទុកចិត្តនឹងដៃអញដែរ អាល់គីតាប សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។ |
ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។
សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់
ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយប្រជាជនទាំងឡាយដោយយុត្តិធម៌។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
ដូច្នេះ ចូរលើកតម្កើងព្រះយេហូវ៉ា នៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលនៅស្រុកក្បែរសមុទ្រ។
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។
ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់យើងក៏មិនបង្អង់ដែរ យើងនឹងតាំងសេចក្ដីសង្គ្រោះរបស់យើងនៅក្រុងស៊ីយ៉ូន សម្រាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់យើង។
ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់យើងមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់យើង ក៏រៀបនឹងសម្ដែងឲ្យឃើញដែរ។
ព្រះអង្គឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សម្រាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គក៏គាំទ្រព្រះអង្គ។
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។
ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ ព្រះអង្គយករង្វាន់មកជាមួយ ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។
យើងរកមើល តែគ្មានអ្នកណាជួយសោះ យើងបានអស្ចារ្យពីការដែលគ្មានអ្នកណានឹងជួយទប់ទល់ ដូច្នេះ ដើមដៃរបស់យើងបាននាំសេចក្ដីសង្គ្រោះមក ហើយសេចក្ដីឃោរឃៅរបស់យើងបានទប់ទល់យើង
ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯជ្រលងភ្នំយេហូសាផាត ដ្បិតនៅទីនោះ យើងនឹងអង្គុយជំនុំជម្រះ សាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ។
ព្រះយេហូវ៉ានឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតព្រះអង្គនឹងធ្វើឲ្យព្រះទាំងប៉ុន្មាន នៅផែនដីរៀវសូន្យទៅ ហើយមនុស្សទាំងឡាយនឹងថ្វាយបង្គំព្រះអង្គវិញ គ្រប់គ្នានឹងថ្វាយបង្គំនៅតាមកន្លែងរបស់គេរៀងខ្លួន គឺអស់ទាំងឆ្នេរ និងកោះទាំងប៉ុន្មាន របស់សាសន៍ទាំងឡាយ។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
គឺព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចប្រព្រឹត្តតាមបាន ។
ពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ព្រះអង្គនឹងបញ្ចេញផ្គរលាន់ ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ានឹងជំនុំជម្រះ រហូតដល់អស់ទាំងចុងផែនដី ហើយនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានកម្លាំងដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យផង»។