Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 63:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​រក​មើល តែ​គ្មាន​អ្នក​ណា​ជួយ​សោះ យើង​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​យើង​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​បាន​ទប់‌ទល់យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង ដើម្បី​សង្គ្រោះ​ខ្លួន​យើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ​ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​អំណាច​របស់​យើង ដើម្បី​ឈ្នះ ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

សូមមើលជំពូក ចម្លង




អេសាយ 63:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ព្រះ‌អង្គ​ក៏​បន្ទាប​ចិត្ត​គេ ដោយ​ការ​នឿយ‌ហត់ គេ​ដួល​ចុះ ហើយ​គ្មាន​អ្នក​ណា​ជួយ​បាន​ឡើយ។


សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។


ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ ដោយ​ដាវ​របស់​ខ្លួន​ឡើយ ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​វិញ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។


ពាក្យដំណៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំ ដល់​ម៉្លេះ​បាន​ជា​ទូល‌បង្គំ​អស់​សង្ឃឹម ទូល‌បង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត តែ​គ្មាន​សោះ ក៏​ស្វែង​រក​អ្នក​កម្សាន្ត​ចិត្ត តែ​រក​មិន​បានឡើយ។


៙ តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បីទាស់នឹង​មនុស្ស​អាក្រក់? តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?


ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។


មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌អង្គ​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ព្រះ‌អង្គ ព្រះ‌អង្គ​នាំ​យក​រង្វាន់​មក​ជា‌មួយ ហើយ​បំណាច់​ដែល​ព្រះ‌អង្គ​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ។


យើង​បាន​សង្កេត​មើល តែ​មិន​ឃើញ​មនុស្ស​ណា​មួយ​សោះ ទោះ​ទាំង​នៅ​ក្នុង​ពួក​ទាំង​នោះ ក៏​ឥត​មាន​ណា​មួយ ជា​អ្នក​ប្រឹក្សា ដែល​កាល​ណា​យើង​នឹង​សួរ នោះ​នឹង​អាច​ឆ្លើយ​មួយ​ម៉ាត់​បាន​ឡើយ។


ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។


ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​យើង​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​កោះ​ទាំង​ប៉ុន្មាន នឹង​សង្ឃឹម​ដល់​យើង ហើយ​ទុក​ចិត្ត​នឹង​ដៃ​យើង​ដែរ។


ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​តំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ព្រះ‌អង្គ​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ?


ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


នេះ​គឺ​យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន​ជាតិ​ទាំង‌ឡាយ នៅ​ជា‌មួយ​យើង​ឡើយ យើង​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​យើង សម្លៀក‌បំពាក់​យើង​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។


យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។


ប៉ុន្ដែ យើង​នឹង​អាណិត​មេត្តា​ដល់​ពូជ‌ពង្ស​យូដា ហើយ​យើង​នឹង​សង្គ្រោះ​គេ មិន​មែន​ដោយ​ធ្នូ ដាវ សង្គ្រាម សេះ ឬ​ពល​សេះ​ឡើយ គឺ​នឹង​សង្គ្រោះ​គេ​ដោយ‌សារ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ»។


មើល៍! ពេល​វេលា​នោះ​មក​ដល់​ហើយ គឺ​ពិត​ជា​មក​ដល់​មែន ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។


ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក ព្រះ‌គ្រីស្ទ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម