នៅពេលនោះ ហាណានី ជាគ្រូទាយ លោកចូលគាល់ព្រះបាទអេសា ជាស្តេចយូដា ទូលថា៖ «ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្ដាប់ព្រះហស្តរបស់ទ្រង់ហើយ។
ហូសេ 14:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកអាសស៊ើរនឹងជួយសង្គ្រោះយើងខ្ញុំមិនបាន យើងខ្ញុំមិនព្រមជិះសេះទេ ក៏មិនពោលដល់ស្នាដៃរបស់យើងខ្ញុំទៀតថា លោកជាព្រះនៃខ្ញុំដែរ ដ្បិតនៅក្នុងទ្រង់ ទើបពួកកូនកំព្រារកបានសេចក្ដីមេត្តាករុណាវិញ។ អាល់គីតាប ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ម្ចាស់របស់យើងខ្ញុំ” ទៀតហើយ។ មានតែទ្រង់ទេ ដែលមានចិត្ត អាណិតអាសូរដល់ជនកំព្រា។ |
នៅពេលនោះ ហាណានី ជាគ្រូទាយ លោកចូលគាល់ព្រះបាទអេសា ជាស្តេចយូដា ទូលថា៖ «ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្ដាប់ព្រះហស្តរបស់ទ្រង់ហើយ។
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
សេះចម្បាំង មិនមែនជាទីសង្ឃឹម ឲ្យមានជ័យជម្នះឡើយ ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង របស់វាបានដែរ។
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។
ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុប នឹងត្រូវបានលើកលែងដោយការនេះឯង ហើយនេះជាផលដែលកើតពី ការដកយកអំពើបាបរបស់គេចេញ គឺព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា បានដូចជាថ្មកំបោរដែលគេកិនកម្ទេច ដើម្បីកុំឲ្យនៅមានបង្គោលសក្ការៈ និងរូបព្រះអាទិត្យទៀតឡើយ។
គឺបានសបឆ្លើយថា «ទេ យើងនឹងជិះសេះរត់ទៅ» ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា «យើងនឹងជិះសត្វលឿនដែរ» ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា
គេរៀបចំដំណើរចុះទៅឯស្រុកអេស៊ីព្ទ ឥតមានសួរយោបល់យើងឡើយ គេគិតចម្រើនកម្លាំង ដោយពឹងដល់កម្លាំងផារ៉ោន ហើយជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។
រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
ដូច្នេះ ចូរអ្នកចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់យើងឥឡូវចុះ នោះយើងនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នករកអ្នកជិះបាន
ចូរលះចោលកូនកំព្រារបស់អ្នកចុះ យើងនឹងចិញ្ចឹមគេឲ្យរស់ ហើយត្រូវឲ្យពួកមេម៉ាយរបស់អ្នកទុកចិត្តនឹងយើងទៅ»។
យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។
ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ យើងនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយយើងនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ ហើយចេះតែដេញតាមខ្យល់ពីទិសខាងកើតរាល់ថ្ងៃ គេចម្រើនសេចក្ដីភូតភរ និងអំពើឃោរឃៅ គេតាំងសញ្ញាជាមួយស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅស្រុកអេស៊ីព្ទ។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
ឱអេប្រាអិមអើយ តើរូបព្រះធៀបជាមួយយើងម្ដេចបាន? យើងនេះហើយដែលឆ្លើយតប ហើយថែរក្សាអ្នក ។ យើងប្រៀបដូចជាដើមកកោះខៀវខ្ចី អ្នករកបានផលរបស់អ្នកពីយើង។
ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
កាលអេប្រាអិមឃើញអាការៈរោគរបស់ខ្លួន ហើយយូដាឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅគាល់ស្ដេចដ៏ជាធំ ប៉ុន្ដែ ស្ដេចនោះមិនអាចព្យាបាល ឬប្រោសរបួសរបស់អ្នកឲ្យជាសះបានឡើយ។
អេប្រាអិមប្រៀបដូចជាសត្វព្រាប ដែលអាប់ឥតប្រាជ្ញា ហើយគ្មានគំនិត គេហៅរកសាសន៍អេស៊ីព្ទ រួចគេទៅពឹងស្រុកអាសស៊ើរ។
ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។ រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។
ដ្បិតគេបានឡើងទៅស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅដាច់តែឯង អេប្រាអិមបានជួលគូស្នេហ៍។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។
តែស្តេចនោះមិនត្រូវមានសេះជាច្រើនសម្រាប់ខ្លួន ក៏មិនត្រូវធ្វើឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាថា "អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅផ្លូវនោះវិញឡើយ"។