យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
លោកុប្បត្តិ 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង ព្រះគម្ពីរខ្មែរសាកល ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ អាល់គីតាប «អុលឡោះតាអាឡាមានបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសន្យាជាពាក្យពិតថា យើងពិតជាអុលឡោះតាអាឡាយ៉ាងណា |
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាក ជាកូនសម្លាញ់តែមួយរបស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ រួចថ្វាយវាជាតង្វាយដុតនៅទីនោះ នៅលើភ្នំមួយដែលយើងនឹងបង្ហាញអ្នក»។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
ជាសេចក្ដីសញ្ញាដែលព្រះអង្គបានតាំង នឹងលោកអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងលោកអ៊ីសាក
ជាសេចក្ដីសញ្ញាដែលព្រះអង្គ បានតាំងជាមួយលោកអ័ប្រាហាំ ជាសេចក្ដីសន្យាដែលព្រះអង្គ បានស្បថជាមួយលោកអ៊ីសាក
ដោយពោលថា៖ «ចូរលើកទង់ជ័យរបស់ព្រះយេហូវ៉ាឡើង! ព្រះយេហូវ៉ានឹងច្បាំងជាមួយសាសន៍អាម៉ាឡេកគ្រប់ជំនាន់តរៀងទៅ»។
ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
សូមនឹកចាំពីលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានស្បថនឹងលោកទាំងនោះ ដោយព្រះអង្គទ្រង់ថា "យើងនឹងចម្រើនពូជអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលយើងបានសន្យាថានឹងឲ្យដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះទុកជាមត៌ករហូតតទៅ"»។
យើងបានស្បថដោយខ្លួនយើង ពាក្យនោះបានចេញពីមាត់យើង ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថពីដំណើរយើង។
ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។
នែ៎ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងបានស្បថដោយឈ្មោះដ៏ធំរបស់យើងថា ឈ្មោះយើងនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះជន្មរស់នៅនោះឡើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្បថនឹងខ្លួនយើងថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្ដាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ»។
ព្រះយេហូវ៉ានៃពួកពលបរិវារ បានស្បថដោយព្រះអង្គផ្ទាល់ថា៖ យើងពិតជាធ្វើឲ្យអ្នកបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងអ្នក។
កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា (នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ) យើងខ្ពើមអំនួតរបស់យ៉ាកុប ហើយស្អប់ទីមាំមួនរបស់គេ យើងនឹងប្រគល់ទីក្រុង និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚