Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក ជា​កូន​សម្លាញ់​តែ​មួយ​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត​នៅ​ទី​នោះ នៅ​លើ​ភ្នំ​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​យក​អ៊ីសាក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ដែល​អ្នក​ស្រឡាញ់ ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​នៅ​ទីនោះ​ទុកជា​តង្វាយដុត​នៅលើ​ភ្នំ​មួយ​ដែល​យើង​នឹង​ប្រាប់​អ្នក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​យក​អ៊ីសា‌ហាក់ កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​គូរបាន​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ គឺ​សារ៉ា ប្រពន្ធ​អ្នក​នឹង​បង្កើត​កូនប្រុស​មួយ​ឲ្យ​អ្នក​មែន ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូននោះ​ថា "អ៊ីសាក" យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​កូន​នោះ ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​ពូជ‌ពង្ស​របស់​វា​ដែល​កើត​មក​តាម​ក្រោយ។


ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត​ព្រោះ​តែ​ក្មេង​នេះ និង​ស្រី​បម្រើ​របស់​អ្នក​ឡើយ ចូរ​ធ្វើ​តាមពាក្យ​ទាំង​ប៉ុន្មាន​ដែល​សារ៉ា​បាន​ប្រាប់​អ្នក​ចុះ ដ្បិត​ពូជ​អ្នក​នឹង​ត្រូវ​រាប់​តាម​អ៊ីសាក​ទេ។


លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​នោះ​ថា "អ៊ីសាក"។


ទេវតា​ពោល​ថា៖ «កុំ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា អ្នក​កោត​ខ្លាច​ព្រះ​មែន ដោយ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង​សោះ»។


«ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា យើង​ស្បថ​ដោយ​នាម​របស់​យើង ដោយ​អ្នកបាន​ធ្វើ​ដូច្នេះ គឺ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង


លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


កាល​បាន​មក​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​លោក​ហើយ លោក​អ័ប្រា‌ហាំ​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ រួច​តម្រៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន ដាក់​លើ​គំនរ​ឧស​នៅ​លើ​អាស‌នា​នោះ។


បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។


បន្ទាប់​មក ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​តង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង ក៏​កើត​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។


ព្រះបាទ​សាឡូម៉ូន​ចាប់​ផ្ដើម​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរី‌យ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​ឲ្យ​ព្រះ​ដាវីឌ ជា​បិតា​បាន​ឃើញ ជា​កន្លែង​ព្រះបាទ​ដាវីឌ​បាន​តម្រូវ​ទុក នៅ​ទី‌លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។


តើ​ព្រះ‌យេហូវ៉ា​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ?


ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។


រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។


ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ?


ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ‌ល្បង​ល លោក​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នោះ លោក​បាន​ថ្វាយ​កូន​តែ​មួយ​របស់​លោក


នោះ​អ្វីក៏​ដោយ​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ នៅ​ពេល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​អាំម៉ូន​មក​វិញ​ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​តង្វាយ​ដុត»។


លុះ​គ្រប់​កំណត់​ពីរ​ខែ​ហើយ នាង​ក៏វិល​ត្រឡប់​មករក​ឪពុក​វិញ ហើយ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង តាមពាក្យ​ដែល​លោក​បាន​ស្បថ។ នាងពុំ​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ ហើយ​សេចក្ដី​នោះ​ក៏​បាន​ត្រឡប់​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម