លូកា 1:73 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦73 គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងថា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល73 ដែលជាសម្បថដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំដូនតារបស់យើង សូមមើលជំពូកKhmer Christian Bible73 ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំជាដូនតារបស់យើង គឺប្រោសប្រទានឲ្យយើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥73 គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤73 គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា សូមមើលជំពូកអាល់គីតាប73 គឺអុលឡោះបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ អ៊ីព្រហ៊ីជាបុព្វបុរសរបស់យើងថា សូមមើលជំពូក |
តែដោយព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយដោយព្រោះព្រះអង្គគោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា បានជាព្រះអង្គនាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានលោះអ្នករាល់គ្នាឲ្យរួចពីផ្ទះដែលអ្នកធ្វើទាសករ គឺពីកណ្ដាប់ដៃរបស់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ។
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។