Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 51:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ផ្ទាល់​ថា៖ យើង​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះអង្គ​ផ្ទាល់​ថា៖ «យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប មក​វាយ​លុក​អ្នក ពួក​គេ​ស្រែក​យក​ជ័យ‌ជម្នះ​លើ​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ទ្រង់​ផ្ទាល់​ថា៖ «យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប មក​វាយ​លុក​អ្នក ពួក​គេ​ស្រែក​យក​ជ័យ‌ជំនះ​លើ​អ្នក»។

សូមមើលជំពូក ចម្លង




យេរេមា 51:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។


នែ៎ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​យើង​ថា ឈ្មោះ​យើង​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅនោះ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ ទោះ​បើ​ជា​ព្រៃ​ស្តុក ដែល​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្បថ​នឹង​ខ្លួន​យើង​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ខូច‌បង់ ហើយ​ជា​ទី​ផ្ដាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​នឹង​ទៅ​ជា​កន្លែង​ខូច‌បង់​នៅ​អស់‌កល្ប​តទៅ»។


ចូរ​ហ៊ោ​ឡើង​ជុំ‌វិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សម្រាប់​ការពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​អ្នក។


ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង។


យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ នូវ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កណ្តូប ចង្រិត ដង្កូវ និង​ក្រាស៊ី​បង្ខូច គឺ​ជា​កង‌ទ័ព​ធំ​របស់​យើង ដែល​យើង​បាន​ចាត់​មក ក្នុង​ចំណោម​អ្នក​រាល់​គ្នា។


ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។


កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អ័ប្រា‌ហាំ ព្រះ‌អង្គ​បានយក​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​មក​ស្បថ ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង ដើម្បី​ឲ្យ​ព្រះ‌អង្គ​យក​អ្នក​នោះ​មក​ស្បថ​បាន​ឡើយ។


ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជាមួយ គេ​ចូល​មក​មាន​គ្នា​ជា​ច្រើន​ដូច​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គឺ​គេ​ចូល​មក​ដើ​ម្បី​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម