Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 យើង​បាន​ស្បថ​ដោយ​ខ្លួន​យើង ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​យើង ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខយើង ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ស្បថ​ពី​ដំណើរ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អញ​បាន​ស្បថ​ដោយ​ខ្លួន​អញ ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​អញ ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។

សូមមើលជំពូក ចម្លង




អេសាយ 45:23
29 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច


ចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។


ពី​ដំណើរ​ដែល​លោក​បាន​ស្បថ ចំពោះ​ព្រះ‌យេហូវ៉ា គឺ​បាន​ស្បថ​ចំពោះ​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប​ថា៖


ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។


ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​សាសន៍​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


ហើយ​ពួក​ពល​ធ្នូ ជា​ពួក​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​កូន​ចៅ​កេដារ ដែល​នៅ​សល់ នឹង​មាន​គ្នា​តិច​តួច​ទេ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ជា​ស្រេច​ហើយ។


យើង​មិន​បាន​ពោល​ដោយ​សម្ងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ យើង​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​យើង​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​យើង ព្រះ‌យេហូវ៉ា​នេះ យើង​និយាយ​តាម​សុចរិត យើង​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ»។


ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ ឬ​ដោយ​សុចរិត​ទេ។


ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ ពួក​ទាំង​នេះ​មូល​គ្នា​ចូល​មក​រក​អ្នក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ស្បថ​នឹង​ជីវិត​យើង​ថា ប្រាកដ​ជា​អ្នក​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ។


នោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។


ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​អ្នក គេ​នឹង​មក​ឱន​ក្រាប​នៅ​ចំពោះ​អ្នក ហើយ​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​អ្នក គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្ដាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​សរសើរបាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។


ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ថា ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ឲ្យ​ស្រូវ​របស់​អ្នក ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​អ្នក​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​អ្នក​បាន​ខំ​ធ្វើ​ទៀត​ឡើយ។


ពេល​នោះ អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​បាំង​ពី​ភ្នែក​យើង​ដែរ។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​ស្បថ​នឹង​ខ្លួន​យើង​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង។


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្បថ​នឹង​ខ្លួន​យើង​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ខូច‌បង់ ហើយ​ជា​ទី​ផ្ដាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​នឹង​ទៅ​ជា​កន្លែង​ខូច‌បង់​នៅ​អស់‌កល្ប​តទៅ»។


ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​នឹង​មាន​តែ​មួយ​ដែរ។


ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ?


ប៉ុន្តែ តើ​ព្រះ​ឆ្លើយ​តប​នឹង​លោក​វិញ​ដូច​ម្តេច? ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ទុក​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​សម្រាប់​យើង ជា​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌បាល» ។


ត្រូវ​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​គោរព​ប្រតិ‌បត្តិ​ព្រះ‌អង្គ ហើយ​ត្រូវ​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ។


ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម