និក្ខមនំ 2:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប សូមមើលជំពូកអាល់គីតាប24 អុលឡោះឮសំរែកថ្ងូររបស់ពួកគេ។ ទ្រង់នឹកដល់សម្ពន្ធមេត្រីដែលទ្រង់ចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ សូមមើលជំពូក |
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
កាលណាព្រះយេហូវ៉ាបានតាំងឲ្យមានពួកចៅហ្វាយដល់គេ ព្រះយេហូវ៉ាគង់ជាមួយចៅហ្វាយនោះ ហើយព្រះអង្គសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅអស់មួយជីវិតរបស់ចៅហ្វាយនោះ ដ្បិតព្រះយេហូវ៉ាអាណិតអាសូរនៅពេលគេស្រែកថ្ងូរ ព្រោះតែអស់អ្នកដែលសង្កត់សង្កិន ហើយធ្វើបាបពួកគេ។
«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។