ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។
ម៉ាឡាគី 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? តើមិនមែនជាព្រះតែមួយ ដែលបង្កើតយើងរាល់គ្នាមកទេឬ? ហេតុអ្វីបានជាយើងប្រព្រឹត្តក្បត់ ចំពោះបងប្អូនខ្លួន ទាំងបង្អាប់សេចក្ដីសញ្ញារបស់បុព្វបុរសយើងដូច្នេះ? ព្រះគម្ពីរខ្មែរសាកល តើយើងទាំងអស់គ្នាមិនមែនមានឪពុកតែមួយគត់ទេឬ? តើមិនមែនព្រះតែមួយអង្គគត់ទេឬ ដែលនិម្មិតបង្កើតយើងរាល់គ្នា? ហេតុអ្វីបានជាយើងក្បត់គ្នាទៅវិញទៅមក ទាំងបន្ទាបបន្ថោកសម្ពន្ធមេត្រីរបស់ដូនតាយើងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្ដីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ អាល់គីតាប ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយអុលឡោះដែលបង្កើតពួកយើងមក ក៏មានតែមួយដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលអុលឡោះបានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? |
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។
ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ? តើមិនមែនជាព្រះតែមួយ ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ?
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
"អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។
ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង
លោកម៉ូសេក៏នាំគ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងគ្រប់ទាំងបញ្ញត្តិមកប្រាប់ប្រជាជន ហើយប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំនឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។
បន្ទាប់មក លោកយកសៀវភៅនៃសេចក្ដីសញ្ញាមកអានឲ្យប្រជាជនស្តាប់ ហើយគេឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាមានព្រះបន្ទូល ហើយយើងខ្ញុំនឹងស្តាប់បង្គាប់»។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។
គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។
ព្រះយេហូវ៉ាដែលព្រះអង្គបានបង្កើតអ្នកមក ហើយបានជបសូនអ្នកចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបម្រើយើង ហើយយេស៊ូរុនដែលយើងបានរើសអើយ កុំខ្លាចឡើយ។
ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះយើងបានហៅមក ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។
ដ្បិតព្រះអង្គជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក ព្រះនាមព្រះអង្គជាព្រះដ៏ប្រោសលោះយើងខ្ញុំ។
គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។
គេនឹងមកទាំងយំ និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា យើងនឹងនាំគេត្រឡប់មកវិញ យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។
«កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែក ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមត៌ក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមត៌កដែរ។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
ពួកយូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានប្រមាថទីបរិសុទ្ធរបស់ព្រះយេហូវ៉ា ដែលព្រះអង្គស្រឡាញ់ គឺគេបានរៀបការជាមួយកូនស្រីរបស់ព្រះដទៃ។
តែអ្នករាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អ្នករាល់គ្នាបានបង្ខូចសេចក្ដីសញ្ញារបស់លេវីហើយ
បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូនលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងប្រគល់ពួកគាត់ទៅឲ្យគេសម្លាប់
ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។
ហើយកុំឲ្យគិតក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំជាឪពុក" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។
ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។
គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអ័ប្រាហាំ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើតាមលោកមិនខាន
អ្នករាល់គ្នាពិតជាធ្វើតាមឪពុករបស់ខ្លួនមែន»។ ដូច្នេះ គេទូលថា៖ «យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែមួយ គឺជាព្រះ»។
តើអ្នកធំជាងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង និងពួកហោរា ដែលស្លាប់ទៅនោះឬ? តើអ្នកតាំងខ្លួនជាអ្វី?»
លោកអ័ប្រាហាំ ជាបុព្វបុរសអ្នករាល់គ្នាត្រេកអរ ដោយឃើញខ្ញុំមកដល់ លោកបានឃើញមែន ហើយមានសេចក្តីរីករាយជាខ្លាំង»។
ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ
ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ
លោកស្ទេផានឆ្លើយថា៖ «ពុកម៉ែបងប្អូនអើយ សូមស្តាប់ខ្ញុំសិន។ ព្រះដ៏មានសិរីល្អ ទ្រង់បានលេចឲ្យលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងឃើញ កាលលោកនៅឯស្រុកមេសូប៉ូតាមា មុនពេលលោកទៅនៅស្រុកខារ៉ាន
នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា លោកក៏ព្យាយាមសម្រុះសម្រួលពួកគេ ដោយពោលថា "អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ?"។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចអំពីលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងខាងសាច់ឈាម? តើលោកបានអ្វីខ្លះ?
មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយដូច្នោះដែរ គឺលោកអ៊ីសាក ជាបុព្វបុរសរបស់យើង
តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
មានព្រះតែមួយ ហើយជាព្រះវរបិតានៃទាំងអស់ ដែលព្រះអង្គខ្ពស់លើទាំងអស់ ធ្វើការតាមរយៈទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់។
ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។
មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ?
ពេលនោះ យើងបានយកអ័ប្រាហាំ ជាបុព្វបុរសរបស់អ្នក ពីខាងនាយទន្លេនោះមក ហើយនាំគាត់ដើរពេញក្នុងស្រុកកាណាន យើងបានធ្វើឲ្យគាត់មានកូនចៅជាច្រើន។ យើងឲ្យគាត់បង្កើតអ៊ីសាក