Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 អ្នករាល់គ្នា​កំពុង​ធ្វើ​កិច្ចការ​ដែល​ឪពុក​របស់អ្នករាល់គ្នា​បាន​ធ្វើ”។ ពួកគេ​ទូលថា​៖ “យើងខ្ញុំ​មិនមែន​កើតមក​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ យើងខ្ញុំ​មាន​ឪពុក​ម្នាក់ គឺ​ព្រះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 ដូច្នេះ​អ្នក​រាល់គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ»​ ពួកគេ​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «យើង​មិន​បាន​កើត​មកពី​ការ​សាហាយស្មន់​ទេ​ យើង​មាន​ឪពុក​តែ​មួយ​ គឺ​ព្រះជាម្ចាស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់​គឺ​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរ‌បិតា​តែ​១ គឺ​ជា​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ»។ គេ​ឆ្លើយ​នឹង​អ៊ីសា​ថា​យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់ គឺ​អុលឡោះ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:41
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​ប្រាប់​ផារ៉ោន​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង


ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ។


ប៉ុន្តែ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ព្រះ‌អង្គ​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទាំង​អស់​គ្នា។


យើង​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដាក់​អ្នក នៅ​ជា‌មួយ​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មត៌ក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​អ្នក។ យើង​បាន​ឆ្លើយ​ថា អ្នក​រាល់​គ្នា​នឹង​ហៅ​យើង​ថា​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​យើង​តទៅ»។


តើ​អេប្រាអិម​ជា​កូន​សម្លាញ់​របស់​យើង​ឬ? តើ​ជា​កូន​សំណព្វ​ឬ? ដ្បិត​ដែល​យើង​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​យើង​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ។ ដូច្នេះ យើង​មាន​ចិត្ត​រំជួល​ដល់​វា និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


កាល​ព្រះ‌យេហូវ៉ា​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហូសេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា»។


«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?"


ពួក​យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បានប្រមាថទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស្រឡាញ់ គឺ​គេ​បាន​រៀប​ការ​ជា‌មួយ​កូន​ស្រី​របស់​ព្រះ​ដទៃ។


ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។


អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។


«អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​អារ​សាច់ ឬ​កោរ​សក់​ផ្នែក​ខាង​មុខ ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ។


ឱ​ពួក​មនុស្ស​លេលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​អ្នក​រាល់​គ្នា​សង​គុណដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ដែល​បាន​ទិញ​អ្នក​មក​ទេ​ឬ? ព្រះ‌អង្គ​បាន​បង្កើត​អ្នក ហើយ​តាំង​អ្នក​ឡើង​ផង។


មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម