ម៉ាឡាគី 2:10 - ព្រះគម្ពីរខ្មែរសាកល10 តើយើងទាំងអស់គ្នាមិនមែនមានឪពុកតែមួយគត់ទេឬ? តើមិនមែនព្រះតែមួយអង្គគត់ទេឬ ដែលនិម្មិតបង្កើតយើងរាល់គ្នា? ហេតុអ្វីបានជាយើងក្បត់គ្នាទៅវិញទៅមក ទាំងបន្ទាបបន្ថោកសម្ពន្ធមេត្រីរបស់ដូនតាយើងដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 «តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? តើមិនមែនជាព្រះតែមួយ ដែលបង្កើតយើងរាល់គ្នាមកទេឬ? ហេតុអ្វីបានជាយើងប្រព្រឹត្តក្បត់ ចំពោះបងប្អូនខ្លួន ទាំងបង្អាប់សេចក្ដីសញ្ញារបស់បុព្វបុរសយើងដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្ដីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ សូមមើលជំពូកអាល់គីតាប10 ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយអុលឡោះដែលបង្កើតពួកយើងមក ក៏មានតែមួយដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលអុលឡោះបានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? សូមមើលជំពូក |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលនឹងអ្នករាល់គ្នាថា៖ “ពួកបូជាចារ្យដែលមើលងាយនាមរបស់យើងអើយ! កូនតែងតែគោរពឪពុក ហើយបាវបម្រើក៏គោរពចៅហ្វាយរបស់ខ្លួនដែរ។ ប្រសិនបើយើងជាឪពុក ចុះការគោរពចំពោះយើងនៅឯណា? ប្រសិនបើយើងជាចៅហ្វាយ ចុះការខ្លាចក្រែងចំពោះយើងនៅឯណា? ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានមើលងាយព្រះនាមរបស់ព្រះអង្គយ៉ាងដូចម្ដេច?’។