និក្ខមនំ 24:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លោកម៉ូសេក៏នាំគ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងគ្រប់ទាំងបញ្ញត្តិមកប្រាប់ប្រជាជន ហើយប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំនឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកម៉ូសេក៏នាំព្រះបន្ទូល និងវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនឹងបញ្ញត្តទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមក។ សូមមើលជំពូកអាល់គីតាប3 ម៉ូសាក៏នាំបន្ទូល និងហ៊ូកុំទាំងប៉ុន្មានរបស់អុលឡោះតាអាឡាមកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡាមានបន្ទូល»។ សូមមើលជំពូក |
គឺជាសេចក្ដីដែលយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នា នៅថ្ងៃដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់អ្នករាល់គ្នាចុះ នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។