ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស‌ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេ‌បា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ចេញ​ពី​ស្រុក​គេ​មក ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស​ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ម៉ាសា​បាន​បន្ទន់​ចិត្ត​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក​វិញ ព្រម​ទាំង​អ្នក​បម្រើ​របស់​ព្រះរុណាទាំង​ប៉ុន្មាន​ផង»។


ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រាអិម និង​ពួក​បេនយ៉ាមីន និង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់


ដូច្នេះ ស្តេច​បាន​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​ដើរ​ទៅ​សព្វ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ហើយ​រាប់​ចំនួន​ប្រជាជន ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់»។


គឺ​ទូល‌បង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​ស្តេច​សូល ទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា »។


ដូច្នេះ ទូល‌បង្គំ​មាន​បំណង​នឹង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ​ថា "បុត្រ​របស់​អ្នក ដែល​យើង​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​អ្នក នោះ​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង"។


រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ី‌ឡូន​បាន​តាំង​កេដា‌លា​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​ដូច្នោះ នោះ​គេ​ក៏​មក​ឯ​កេដា‌លា​នៅ​ក្រុង​មីស‌ប៉ា គឺ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថា‌នា​មួយ យ៉ូ‌ហា‌ណាន​ជា​កូន​ការា​មួយ សេរ៉ា‌យ៉ា​ជា​កូន​ថានហ៊ូ‌មែត ជា​អ្នក​ស្រុក​នថូផា​មួយ និង​យ្អាសា‌នា ជា​កូន​របស់​អ្នក​ស្រុក​ម៉ាកាធី​មួយ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ និង​ពួក​ជា​ប្រធាន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ រួច​មក​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ចំនួន​ផង»។


ដូច្នេះ ក៏​ចេញ​ច្បាប់​ឲ្យ​ប្រកាស​ប្រាប់ នៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា​រហូត​ដល់​ក្រុង​ដាន់ ឲ្យ​មក​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម ដ្បិត​ជា​យូរ‌យារ​មក​ហើយ គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​នោះ​ទេ។


លុះ​ដល់​ខែ​ទីប្រាំពីរ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បណ្ដា‌ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មនុស្ស​តែ​ម្នាក់។


នៅ​ហាសា-ស៊ូអាល នៅ​បៀរ-សេបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ


ប្រជា‌ជន​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សុំ​ឲ្យ​ស្មៀន​អែសរ៉ា​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពួក​អ៊ីស្រា‌អែល។


ដូច្នេះ ហោរា​យេរេមា​ក៏​ទៅ​ជួប​កេដាលា ជា​កូន​អ័ហ៊ី‌កាម​នៅ​ត្រង់​មីសប៉ា ហើយ​ស្នាក់​នៅ​ជា‌មួយ​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​សល់​នៅ​ក្នុង​ស្រុក។


ឥឡូវ​នេះ កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​ច្រើន​សម្បើម​ណាស់។ កាល​គេ​ឃើញ​ថា ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ


ដូច្នេះ លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ម៉ាគារ ជា​កូន​ម៉ាណា‌សេ ហើយ​គាត់​ក៏​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។


ឌីលាន មីស‌ប៉ា យ៉ុក‌ធាល


បន្ទាប់​មក នេះ​ជា​ចំណែក​ដែល​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប។ ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​កាឡាដ គាត់​បាន​ទទួល​ស្រុក​កាឡាដ និង​ស្រុក​បាសាន ព្រោះ​គាត់​ជា​អ្នក​ចម្បាំង។


មីស‌ប៉ា កេភីរ៉ា ម៉ូសា


កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឮ​ដូច្នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ស៊ីឡូរ ដើម្បី​ឡើង​ទៅ​ច្បាំង​ទាស់​នឹង​ពួកគេ។


ដូច្នេះ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូរ ក្នុង​ស្រុក​កាណាន វិល​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​រយៈ​លោក​ម៉ូសេ។


ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។


គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។


ដូច្នេះ យែបថា​ក៏​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​ស្រុក​កាឡាត ហើយ​ប្រជាជន​ក៏​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ​ទ័ព​របស់​ពួក​គេ។ ពេល​នោះ យែបថា​ក៏​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


បន្ទាប់​មក យែបថាវិល​ត្រឡប់​មក​ដល់​ផ្ទះរបស់​លោក​នៅ​មីស‌ប៉ា ហើយ​មើល៍ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង។ នាង​ជា​កូន​តែ​មួយ​គត់​របស់​លោក ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។


គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «ដាន់» តាម​ឈ្មោះ​ដាន់ ជា​បុព្វ‌បុរសរបស់​គេ ដែល​អ៊ីស្រា‌អែល​បាន​បង្កើត តែ​ក្រុង​នោះ​ពី​ដើមឈ្មោះ ឡាអ៊ីស។


ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ប្រមូល​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ច្បាំង​នឹង​ក្រុង​នោះ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។


ពួកមេ​ដឹក​នាំនៃ​ប្រជាជន​ទាំង​ប៉ុន្មាន គឺ​មេ‌ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​ប្រជុំនៃ​ប្រជារាស្ត្រ​របស់​ព្រះ គឺ​មាន​កង​ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ប្រជាជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​ព្រម​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុងចំណោម​ពួក​យើង គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ។


បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​សួរ​គ្នា​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ប្រជុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឬទេ?» គេ​សួរ​ដូច្នេះ ព្រោះគេ​បាន​ស្បថ​យ៉ាង​ធ្ងន់ សម្រាប់​អ្នក​ណា​ដែល​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា​នៅ​មីស‌ប៉ា​នោះថា៖ «អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ប្រាកដ»។


នៅ​គ្រា​នោះ លោកសាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីស‌ប៉ា


ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា លោកសាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​របស់​ព្រះ‌យេហូវ៉ា​ហើយ។