Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឥឡូវ​នេះ កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​ច្រើន​សម្បើម​ណាស់។ កាល​គេ​ឃើញ​ថា ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សម្បើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ គេ​មាន​ហ្វូង​សត្វ​សន្ធឹក​ណាស់ ដូច្នេះ កាល​គេ​បាន​ឃើញ​ស្រុក​យ៉ាស៊ើរ នឹង​ស្រុក​កាឡាត ថា​ជា​ស្រុក​ស្រួល​ល្មម​ឲ្យ​ចិញ្ចឹម​ហ្វូង​សត្វ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សំបើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ

សូមមើលជំពូក ចម្លង




ជន‌គណនា 32:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។


ឯ​ឡុត​ដែល​ទៅ​ជា‌មួយលោក​អាប់‌រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ជំរំ​ជា​ច្រើន​ដែរ


នាង​លេអា​ក៏​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "រូបេន" ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​ប្រាកដ​ជា​នឹង​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «យើង​ខ្ញុំ​បាន​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​មាន​អំណត់​ខ្លាំង​ណាស់ គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ទេ ហេតុ​នេះ សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូល‌បង្គំ​យើង​ខ្ញុំ​បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង»។


ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ចាប់​ផ្ដើម​ពីក្រុង​អារ៉ូ‌អ៊ើរ និងពី​ទី​ក្រុង​ដែល នៅ​កណ្ដាល​ជ្រលង​ភ្នំ ឆ្ពោះ​ទៅ​ស្រុក​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។


បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ស្រុក​កាឡាត ហើយ​មក​ដល់​ក្រុង​កាដេស ក្នុង​ស្រុក​របស់​សាសន៍​ហេត រួច​គេ​មក​ដល់​ស្រុក​ដាន់ ហើយ​ចេញ​ពី​ស្រុក​ដាន់​វាង​ទៅស្រុក​ស៊ីដូន


ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក​រស់​នៅ​គ្រា​ហេ‌សេ‌គា ជា​ស្តេច​យូដា​បំផ្លាញ​ជំរំ​របស់​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ ហើយ​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សម្រាប់​ហ្វូង​សត្វ។


មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ថា៖ ចំពោះ​យើង អ្នក​ប្រៀប​ដូច​ជា​ស្រុក​កាឡាត និង​កំពូល​ភ្នំ​ល្បាណូន ប៉ុន្តែ យើង​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់ ទៅ​ជា​ទីរហោស្ថាន ជា​ទី​ក្រុង​ដែលគ្មាន​មនុស្ស​រស់​នៅ។


ឱ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​ស៊ីបម៉ា​អើយ យើង​យំ​នឹង​អ្នក លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​អ្នក​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​អ្នក។


យើង​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រាអិម ហើយ​នៅ​ស្រុក​កាឡាត»។


តើ​គ្មាន​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ? តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ? ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ?


សូម​ព្រះ‌អង្គ​ឃ្វាល​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដោយ​ដំបង​របស់​ព្រះ‌អង្គ គឺ​ហ្វូង​ចៀម​ដ៏​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្ដាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ។


លោក​ម៉ូសេ​បាន​ចាត់​គេ​ទៅ​សង្កេត​មើល​ក្រុង​យ៉ាស៊ើរ ហើយ​គេ​ចាប់​យក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី​ឲ្យ​ចេញ​ពី​ទី​នោះ។


នោះ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ក៏​មក​ជម្រាប​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ពួក​មេ​ដឹកនាំ​ក្រុម​ជំនុំ​ថា៖


កូនៗ​របស់​យើង​ខ្ញុំ ប្រពន្ធ​របស់​យើង​ខ្ញុំ ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន នឹង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ​នេះ


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន


អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុក‌បិហា


កាដ​បាន​រើស​យក​ចំណែក​ដ៏ល្អ​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ មាន​ចំណែក​បម្រុង​ទុក​សម្រាប់​មេ​ដឹក​នាំ គេ​បាន​មក​ជា‌មួយ​ពួក​មេ​នៃ​បណ្ដា‌ជន ក៏​បាន​សម្រេច​សេចក្ដី​យុត្តិ​ធម៌​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្តិ​របស់ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល»។


ឯ​ទឹក​ដីរបស់​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាដ និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​មួយ​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​ក្រុង​រ៉ាបាត


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នៅ​ស្រុក​កាឡាដ


ដូច្នេះ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូរ ក្នុង​ស្រុក​កាណាន វិល​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​រយៈ​លោក​ម៉ូសេ។


ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។


ហេតុ​អ្វី​បាន​ជា​អ្នក​អង្គុយ​ស្ងៀមនៅ​កណ្ដាល​ក្រោល​ចៀម ហើយ​ស្តាប់​សូរ​ហ្វូង​សត្វ​យំ​ដូច្នេះ? ឯក្នុង​ចំណោម​ពួក​រូបេន​វិញ មាន​ការ​អល់​អែ​ក​នៅ​ក្នុង​ចិត្ត​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម