Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គ្រា​នោះ ជន‌ជាតិ​អាំម៉ូន​ប្រមូល​ផ្ដុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីស‌ប៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គ្រា​នោះ ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គ្រា​នោះ ជន‌ជាតិ​អាំម៉ូន​ប្រមូល​ផ្តុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីស‌ប៉ា​ដែរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ហៅ​បង្គោល​នោះ​ថា "មីស‌ប៉ា" ដ្បិត​លោក​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​កូន និង​ពុក ក្នុង​ពេល​ដែល​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។


ហើយ​ពី​ហែស‌បូន​ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេ‌ថូ‌នីម ហើយ​ពី​ម៉ា‌ហា‌ណែម ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​ដេបៀរ


ប្រជាជន និង​មេ​ដឹក​នាំ​របស់​ពួក​កាឡាត សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​ហ៊ាន​នាំ​មុខ​ច្បាំង​នឹង​ពួក​អាំម៉ូន​មុន​គេ? អ្នក​ណា​ហ៊ាន អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាត​ទាំង​មូល»។


ដូច្នេះ យែបថា​ក៏​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​ស្រុក​កាឡាត ហើយ​ប្រជាជន​ក៏​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ​ទ័ព​របស់​ពួក​គេ។ ពេល​នោះ យែបថា​ក៏​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា រួច​លោកបាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាណា‌សេ បន្ត​ទៅដល់​មីស‌ប៉ា​ក្នុង​ស្រុក​កាឡាត ហើយ​ចេញ​ពី​មីស‌ប៉ា​ស្រុក​កាឡាត បន្ត​ទៅ​ឯ​ពួក​អាំម៉ូន។


បន្ទាប់​មក យែបថាវិល​ត្រឡប់​មក​ដល់​ផ្ទះរបស់​លោក​នៅ​មីស‌ប៉ា ហើយ​មើល៍ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង។ នាង​ជា​កូន​តែ​មួយ​គត់​របស់​លោក ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។


លុះ​ចំណេរ​ក្រោយ​មក ពួក​អាំម៉ូនបានលើក​គ្នា​មក​ច្បាំង​នឹង​អ៊ីស្រា‌អែល។


គេ​អង្វរ​យែប​ថា​ថា៖ «សូម​មក​ធ្វើ​ជា​មេ‌ទ័ព​លើពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។


លោកសាំយូ‌អែល​ក៏​ប្រាប់​ថា៖ «ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីស‌ប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម