Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គឺ​ទូល‌បង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​ស្តេច​សូល ទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដ្បិត​ព្រះ‌អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ​សម្បត្តិ​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ហើយ​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល និង​យូដា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេបា» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​ទូលបង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​សូលទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​ឡើង លើ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដ្បិតអុលឡោះ‌តាអាឡា​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ្យ​ចេញ​ពី​រាជ‌វង្ស​របស់​ស្តេច​សូល។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទូល‌បង្គំ សូម​ថ្វាយ​សេចក្ដី​ដូច្នេះ​ថា គួរ​ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ទ្រង់ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​បៀរ-សេបា ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ រួច​យាង​ទៅ​ច្បាំង​ដោយ​អង្គ​ទ្រង់​វិញ។


ដូច្នេះ ស្តេច​បាន​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​ដើរ​ទៅ​សព្វ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ហើយ​រាប់​ចំនួន​ប្រជាជន ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់»។


ព្រះបាទ​អ៊ីស-បូសែត មិន​អាច​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។


នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា៖ «ទូល‌បង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫ‌ទ័យ»។ ដូច្នេះ ដាវីឌ​បាន​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។


ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល រស់​នៅ​ដោយ​សុខ‌សាន្ត​ត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ និង​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ដរាប​ដល់​ព្រះបាទ​សាឡូម៉ូន​អស់​ព្រះ‌ជន្ម។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


ដូច្នេះ លោកសាំយូ‌អែល​ទូល​ទ្រង់​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រា‌អែល​ចេញ​ពី​ទ្រង់​ហើយ ក៏​បាន​ប្រទាន​ឲ្យ​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ។


ព្រះ‌យេហូវ៉ា​បាន​សម្រេច​ចំពោះ​ទ្រង់ តាម​សេចក្ដី​ទំនាយ​ដែល​បាន​ថ្លែង​តាម​រយៈ​ទូល‌បង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​ចេញ ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ


ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា លោកសាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​របស់​ព្រះ‌យេហូវ៉ា​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម