Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ស្តេច​បាន​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​ដើរ​ទៅ​សព្វ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ហើយ​រាប់​ចំនួន​ប្រជាជន ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​លោក​យ៉ូអាប់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព នៅ​ជា​មួយ​ស្ដេច ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​ដាន់​រហូត​ទៅ​ដល់​ក្រុង​បៀរ‌សេបា ហើយ​ធ្វើ​ជំរឿន​ប្រជា‌ជន ដ្បិត​យើង​ចង់​ដឹង​ថា ពួក​គេ​មាន​ចំនួន​ប៉ុន្មាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ឲ្យ​ដើរ​ទៅ​មក​គ្រប់​ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ហើយ​រាប់​បណ្តាជន​ទាំង‌ឡាយ ដើម្បី​ឲ្យ​យើង​បាន​ដឹង​ចំនួន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​លោក​យ៉ូអាប់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​នៅ​ជា​មួយ​ស្តេច​ទត ស្តេច​ទត​ក៏​បញ្ជា​ទៅ​គាត់​ថា៖ «ចូរ​អ្នក​ធ្វើ​ដំណើរ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​ក្រុង​បៀរ‌សេ‌បា ហើយ​ធ្វើ​ជំរឿន​ប្រជា‌ជន ដ្បិត​យើង​ចង់​ដឹង​ថា ពួក​គេ​មាន​ចំនួន​ប៉ុន្មាន»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។


ឯ​ទូល‌បង្គំ សូម​ថ្វាយ​សេចក្ដី​ដូច្នេះ​ថា គួរ​ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ទ្រង់ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​បៀរ-សេបា ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ រួច​យាង​ទៅ​ច្បាំង​ដោយ​អង្គ​ទ្រង់​វិញ។


ហើយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា​នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​មួយ​ពួក ម្ខាង​មួយ​ពួក។


យ៉ូអាប់​ជា​មេបញ្ជា​ការ​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម


សេលេក​ជា​សាសន៍​អាំម៉ូន ណា‌ហា‌រ៉ាយ​ពី​ស្រុក​ប្អៀរ៉ុត ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​យ៉ូអាប់ ជា​កូន​របស់​សេរូយ៉ា


ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​ប្រាំពីរ​ម៉ឺន​នាក់។


គឺ​ទូល‌បង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​ស្តេច​សូល ទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា »។


មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ត្រា​ពង្សា‌វតារ


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ និង​ពួក​ជា​ប្រធាន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ រួច​មក​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ចំនួន​ផង»។


ប៉ុន្តែ ក្នុង​ការ​ដែល​រាជ‌ទូត​នៃ​ស្តេច​បាប៊ី‌ឡូន បាន​មក​ស៊ើប‌សួរ​ទ្រង់ ពី​ការ​អស្ចារ្យ​ដែល​កើត​ឡើង​ក្នុង​ស្រុក ព្រះ​បាន​ទុក​ទ្រង់​ចោល ដើម្បី​នឹង​ល្បង‌ល​ទ្រង់ ឲ្យ​បាន​ជ្រាប​គ្រប់​ទាំង​គំនិត ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ទ្រង់។


ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព នោះ​នឹង​បាន​កិត្តិ‌សព្ទ​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា


ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សម្ដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​មួយ​ចាក់​ចូល​ក្នុង​សាច់​ខ្ញុំ ជា​តំណាង​របស់​អារក្ស​សាតាំង​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម