Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​សួរ​គ្នា​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ប្រជុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឬទេ?» គេ​សួរ​ដូច្នេះ ព្រោះគេ​បាន​ស្បថ​យ៉ាង​ធ្ងន់ សម្រាប់​អ្នក​ណា​ដែល​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា​នៅ​មីស‌ប៉ា​នោះថា៖ «អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ប្រាកដ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡា‌រិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីស‌ប៉ា​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​គេ​សួរ​គ្នា​ថា ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​អ្នក​ណា​ខ្លះ​ដែល​មិន​បាន​ឡើង​មក​ប្រជុំ​ឯ​ព្រះ‌យេហូវ៉ា គេ​សួរ​ដូច្នោះ ពី​ព្រោះ​បាន​ស្បថ​យ៉ាង​ធ្ងន់ ពី​ដំណើរ​អ្នក​ណា​ដែល​មិន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា​នោះ​ថា អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះអុលឡោះ‌តាអាឡា​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡា‌រិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីស‌ប៉ា​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កម្ចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្ដាសា​ដែរ។


គ្រា​នោះ ពួក​អ៊ីស្រា‌អែល​បាន​ស្បថ​នៅ​មីស‌ប៉ា​ថា៖ «ក្នុង​ចំណោម​ពួកយើង មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ឲ្យ​កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន​ឡើយ»។


ប៉ុន្តែ ពួក​យើង​មិន​អាច​ឲ្យ​កូន​ស្រី​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គេ​បាន​ទេ»។ ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា «អ្នក​ណាលើក​កូនស្រីឲ្យ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា»។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹក​ស្តាយ​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ កុល​សម្ព័ន្ធ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ហើយ


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្ដា‌សា​មេរ៉ូស ចូរ​ដាក់​បណ្ដា‌សា​ពួក​អ្នក​ក្រុង​នោះ​ឲ្យ​ខ្លាំង ព្រោះ​គេ​មិន​បាន​មក​ជួយ​ក្នុង​ចម្បាំង​របស់​ព្រះ‌យេហូវ៉ា គឺ​មិន​ជួយ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​ខ្លាំង​ពូកែ​នោះ​ទេ។


លោក​យក​គោ​មួយ​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ស្រុក​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​លោក​សូល និង​លោកសាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ»។ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ប្រជាជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់


នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​បាន​ឲ្យ​គេ​ស្បថ​ថា៖ «អ្នក​ណា​ដែល​បរិ‌ភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​យើង​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្ដាសា» ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិ‌ភោគ​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម